ព័ត៌មានអន្ដរជាតិ
កាណាដាប្រកាសផ្តល់ជំនួយយោធាថ្មីដល់អ៊ុយក្រែន
នាយករដ្ឋមន្ត្រីប្រទេសកាណាដា លោក Justin Trudeau បានប្រកាសផ្តល់ជំនួយផ្នែកយោធាថ្មីដល់ប្រទេសអ៊ុយក្រែនកាលពីថ្ងៃអាទិត្យ ទី៨ ខែឧសភា បន្ទាប់ពីបានធ្វើដំណើរទស្សនកិច្ចស្ងាត់ៗទៅទីក្រុងកៀវ។

លោក Trudeau ដែលបានថ្លែងក្នុងសន្និសីទកាសែតមួយបន្ទាប់ពីកិច្ចពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy ក៏បានលើកឡើងថា កាណាដា បានកំពុងដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងបុគ្គល និងស្ថាប័នរបស់រុស្ស៊ី ដោយសារការវាយប្រហារលើអ៊ុយក្រែន។
«ថ្ងៃនេះ ខ្ញុំកំពុងប្រកាសពីជំនួយយោធាបន្ថែមទៀតមានដូចជា កាមេរ៉ាដ្រូន ផ្កាយរណបចាប់រូបភាព អាវុធ គ្រាប់រំសេវ និងជំនួយផ្សេងៗទៀត រាប់ទាំងមូលនិធិសម្រាប់ប្រតិបត្តិការដោះម៉ីន»។ លោក Trudeau មានប្រសាសន៍។
លោកបន្តថា ៖«ហើយយើងខ្ញុំកំពុងនាំយកទណ្ឌកម្មបន្ថែមទៀតដើម្បីដាក់លើបុគ្គលរុស្ស៊ី៤០នាក់ និងអង្គភាព៥ អ្នកមានកាតព្វកិច្ច និងអ្នកជិតស្និទ្ធជាមួយវិស័យការពារជាតិ។ ពួកគេទាំងអស់ជាប់ពាក់ព័ន្ធនឹងសង្គ្រាមរបស់លោកពូទីន»។
លោកនាយករដ្ឋមន្ត្រី Trudeau បានធ្វើដំណើរទស្សនកិច្ច ទៅកាន់ទីក្រុងតូច Irpin ដែលស្ថិតនៅជាយក្រុងកៀវ ជាសមរភូមិប្រយុទ្ធដ៏ខ្លាំងរវាងកម្លាំងទ័ពអ៊ុយក្រែន និងរុស្ស៊ី មុនពេលរុស្ស៊ីដកទ័ពចេញកាលពីចុងខែមីនា។
លោកបាននិយាយថា កាណាដាបានកំពុងបើកស្ថានទូតរបស់ខ្លួនឡើងវិញនៅទីក្រុងកៀវ។

កាណាដាក៏បានផ្តល់ថវិកាចំនួន២៥លានដុល្លារអាមេរិកដល់កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងការរក្សាសុវត្ថិភាពម្ហូបអាហារ និងអាចដកពន្ធពាណិជ្ជកម្មលើការនាំចេញរបស់អ៊ុយក្រែនទាំងអស់ទៅកាណាដានាឆ្នាំក្រោយ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


