ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង អាចបាញ់មីស៊ីល ICBM ពេលលោក Biden ធ្វើទស្សនកិច្ចនៅ កូរ៉េខាងត្បូង និងជប៉ុន
សារព័ត៌មានអាមេរិកបានរាយការណ៍ថា កូរ៉េខាងជើងអាចនឹងបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ព្រមគ្នាជាមួយនឹងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden ទៅកាន់កូរ៉េខាងត្បូង និងជប៉ុននៅចុងសប្តាហ៍នេះ ។
ដោយដកស្រង់សម្តីពីមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់របស់សហរដ្ឋអាមេរិក, ទូរទស្សន៍ CNN បានរាយការណ៍កាលពីថ្ងៃអង្គារថា កូរ៉េខាងជើងហាក់ដូចជាកំពុងរៀបចំការបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីប ក្នុងរយៈពេលពី ៤៨ ទៅ ៩៦ ម៉ោងទៀត ។
ចំណែកទីភ្នាក់ងារព័ត៌មាន Fox News ក៏បានរាយការណ៍កាលពីថ្ងៃអង្គារដែរថា ការបាញ់បង្ហោះមីស៊ីល ICBM នេះអាចនឹងធ្វើឡើងក្នុងរយៈពេលពី ២ ទៅ ៨ ថ្ងៃខាងមុខនេះ ។
គួរបញ្ជាក់ថា ចាប់តាំងពីដើមឆ្នាំនេះមក កូរ៉េខាងជើងបានបាញ់សាកល្បងកាំជ្រួចមីស៊ីលជាប្រភេទផ្លោងអន្តរទ្វីប និងមីស៊ីលប្រភេទផ្សេងៗទៀតជាច្រើនគ្រាប់ ហើយក៏កំពុងរៀបចំសាកល្បងអាវុធនុយក្លេអ៊ែរចេញពីក្រោមដី ដែលនឹងក្លាយជាការបាញ់សាកល្បងលើកទី ៧ ប្រសិនបើវាកើតឡើងមែននោះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


