ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ដាក់ទណ្ឌកម្មជនជាតិអាមេរិក ២៥នាក់ទៀត រួមទាំង ភរិយា និងកូនស្រីលោក Biden (មានវីដេអូ)
ក្រសួងការបរទេសរុស្ស៊ីកាលពីថ្ងៃអង្គារទី ២៨ខែមិថុនា បានពង្រីកបញ្ជីទណ្ឌកម្មដាក់លើសហរដ្ឋអាមេរិក ដោយដាក់មនុស្សចំនួន ២៥ នាក់បន្ថែមទៀត រួមទាំងភរិយា និងកូនស្រីរបស់ប្រធានាធិបតីអាមេរិក Joe Biden ផងដែរ។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ដើម្បីឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកដែលមិនធ្លាប់មានប្រឆាំងនឹងឥស្សរជននយោបាយ និងសាធារណជនរុស្ស៊ី, ពលរដ្ឋអាមេរិកចំនួន ២៥ នាក់ក្នុងចំណោមអ្នកដែលទទួលខុសត្រូវចំពោះការបង្កើតក្រុមសមាជិកព្រឹទ្ធសភាស្អប់ខ្ពើមរុស្ស៊ី, សមាជិកនៃក្រុម McFaul-Yermak ដែលកំពុងបង្កើតអនុសាសន៍ទាក់ទងនឹងការរឹតបន្តឹងប្រឆាំងនឹងប្រទេសរុស្ស៊ី និងសមាជិកនៃក្រុមគ្រួសាររបស់ប្រធានាធិបតី Joe Biden គឺត្រូវដាក់បញ្ចូលក្នុងបញ្ជីទណ្ឌកម្ម”។
ជាពិសេស លោកស្រី Jill Biden ដែលជាភរិយារបស់មេដឹកនាំអាមេរិក និងកូនស្រីរបស់ពួកគេ ឈ្មោះ Ashley Biden ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីខ្មៅ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ ទាហានអ៊ុយក្រែន ប្រើមីស៊ីលផលិតដោយអង់គ្លេស បាញ់ទម្លាក់ឧទ្ធម្ភាគចក្រតម្លៃជាង ១៤លានដុល្លាររបស់ រុស្ស៊ី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


