ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បាញ់មីស៊ីលកម្ទេចទីតាំង ២ កន្លែងនៅភាគខាងត្បូង អ៊ុយក្រែន ស្លាប់ និងរបួសរាប់សិបនាក់
សេវាសង្គ្រោះបន្ទាន់រដ្ឋរបស់អ៊ុយក្រែនបាននិយាយថា ការវាយប្រហារដោយមីស៊ីលនៅតំបន់កំពង់ផែ Odesa ភាគខាងត្បូងអ៊ុយក្រែនបានសម្លាប់មនុស្ស ២១ នាក់ និង ៣៩ នាក់ផ្សេងទៀតរងរបួស ។

អាជ្ញាធរអ៊ុយក្រែនបាននិយាយថា យន្តហោះរុស្ស៊ីបានបាញ់មីស៊ីលចេញពីទិសដៅសមុទ្រខ្មៅ ហើយកាំជ្រួចមីស៊ីលមួយគ្រាប់បានហោះបុកផ្ទះល្វែង ៩ ជាន់មួយកន្លែង ហើយក្នុងពេលជាមួយគ្នានោះ មីស៊ីលមួយគ្រាប់ទៀតបានធ្លាក់ចូលទៅក្នុងកន្លែងបោះជំរុំនៅក្នុងទីប្រជុំជន Serhiivka កាលពីថ្ងៃសុក្រ ។
ទន្ទឹមនោះ វាក៏កើតឡើង ស្របពេលដែលទាហានរុស្ស៊ីកំពុងបន្តការវាយប្រហាររបស់ពួកគេនៅក្នុងខេត្ត Luhansk ភាគខាងកើតអ៊ុយក្រែន ដើម្បីព្យាយាមដណ្តើមយកទីតាំងដ៏រឹងមាំនៃតំបន់ Lysychansk ។

ស្របពេលជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការពារជាតិលោក Igor Konashenkov បាននិយាយថា វឌ្ឍនភាពរបស់យើងកំពុងមានដំណើរការល្អ ហើយកងទ័ពកំពុងបិទផ្លូវចូលនៅកណ្តាលទីក្រុង ។ លោកបាននិយាយថា កងកម្លាំងប្រដាប់អាវុធរុស្ស៊ីបន្តការវាយលុកដោយជោគជ័យក្នុងតំបន់ Lysychansk ។
ជាចុងក្រោយលោកបានបន្ថែមថា ក្នុងរយៈពេលប ៣ ថ្ងៃចុងក្រោយនេះ ពួកគេបានរឹបអូសយករោងចក្រចម្រាញ់ប្រេង និងរ៉ែ ខណៈដែលកងកម្លាំងសម្ព័ន្ធមិត្តបានចូលទៅជិតតំបន់ Lysychansk ហើយកងទ័ពអ៊ុយក្រែនកំពុងរងការខាតបង់យ៉ាងធ្ងន់ធ្ងរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


