ព័ត៌មានអន្ដរជាតិ
លោក Biden នឹងជួបស្ដេច អារ៉ាប៊ីសាអូឌីត និយាយរឿងសំខាន់បំផុតមួយ
លោក John Kirby អ្នកសម្របសម្រួលក្រុមប្រឹក្សាសន្តិសុខជាតិសម្រាប់ទំនាក់ទំនងជាយុទ្ធសាស្ត្រអាមេរិកបាននិយាយកាលពីថ្ងៃអាទិត្យថា លោកប្រធានាធិបតី Joe Biden គ្រោងនឹងជួបប្រជុំទ្វេភាគីដាច់ដោយឡែកជាមួយស្តេចអារ៉ាប៊ីសាអូឌីត Salman bin Abdulaziz Al Saud ។

ទន្ទឹមនោះលោក Biden ក៏នឹងជួបជាមួយរាជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman ផងដែរដើម្បីពិភាក្សាអំពីបញ្ហាសន្តិសុខថាមពល ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនាពេលខាងមុខរបស់លោក Biden ទៅកាន់មជ្ឈិមបូព៌ា ។
បើតាមលោក Kirby បាននិយាយនៅលើកញ្ចក់ទូរទស្សន៍ Fox News ថា លោក Biden នឹងមានកិច្ចប្រជុំទ្វេភាគីជាមួយស្តេចអារ៉ាប៊ីសាអូឌីតទាំងពីរអង្គនេះ ហើយបញ្ហាថាមពលឧស្ម័នគឺជារឿងសំខាន់បំផុតក្នុងរបៀបវារៈនេះ ។

ចំណែកបញ្ហាផ្សេងទៀតនៅលើរបៀបវារៈរបស់លោក Biden ភាគច្រើនទំនងជាភេរវកម្ម ការប្រែប្រួលអាកាសធាតុ និងស្ថានភាពនៅក្នុងប្រទេសយេម៉ែនដែលអរិភាពនៅតែបន្ត ។
រឿងនេះកើតឡើង ស្របពេលដែលសេតវិមានបាននិយាយកាលពីពាក់កណ្តាលខែមិថុនាថា លោក Biden នឹងរៀបចំកិច្ចប្រជុំទ្វេភាគីជាមួយព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត និងក្រុមដឹកនាំរបស់ព្រះអង្គម្ចាស់ Salman ក្នុងអំឡុងពេលកិច្ចប្រជុំក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រនៅទីក្រុង Jeddah ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


