ព័ត៌មានអន្ដរជាតិ
បាញ់ប្រហារថ្មីទៀតនៅអាមេរិក ស្លាប់ ៤នាក់ របួស ៣នាក់ (មានវីដេអូ)
មនុស្សចំនួន៤នាក់ត្រូវបានសម្លាប់ រួមទាំងអ្នកបាញ់ប្រហារផងដែរ ខណៈ៣នាក់ផ្សេងទៀត រងរបួស នៅក្នុងការបាញ់ប្រហារកាលពីរសៀលថ្ងៃអាទិត្យ នាជាយក្រុង Indianapolis។

ការវាយប្រហារនេះ កើតឡើងនៅហាងលក់ទំនិញ Greenwood Park Mall។
យោងតាមលោក James Ison មេប៉ូលិសតំបន់ Greenwood, ខ្មាន់កាំភ្លើងត្រូវបានបាញ់សម្លាប់ដោយ បុរសម្នាក់ ដែលឃើញការវាយប្រហារនេះ។ បុរសរូបនោះ បានប្រើកាំភ្លើងខ្លី បាញ់សម្លាប់ជនដៃដល់។

ស្របពេលជាមួយគ្នានោះ ប៉ូលិសជឿថា ជនសង្ស័យធ្វើសកម្មភាពតែម្នាក់ឯងទេ។
លោក Ison និយាយថា ជនសង្ស័យមានកាំភ្លើងវែងមួយដើម និងមានបុងគ្រាប់កាំភ្លើង ជាច្រើន នៅពេលគាត់ចាប់ផ្តើមបើកការបាញ់ប្រហារ។
អាជ្ញាធរកំពុងឆែកឆេរហាងលក់ទំនិញ រកជនរងគ្រោះផ្សេងទៀត។

ក្រុមមន្ត្រីក៏បាននិយាយផងដែរថា កាបូបស្ពាយគួរឲ្យសង្ស័យមួយ ត្រូវបានរកឃើញនៅក្នុងបន្ទប់ទឹក ជិតកន្លែងបាញ់ប្រហារ។ ក្រុមដោះគ្រាប់បែកកំពុងធ្វើការពិនិត្យ។
មូលហេតុនៃការបាញ់ប្រហារ មិនទាន់ត្រូវបានគេបង្ហាញទេ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ អាមេរិក មានការបាញ់សម្លាប់មនុស្សជាង ៧០០នាក់ ត្រឹម២សប្តាហ៍ ក្រោយហេតុការណ៍នៅ តិចសាស់
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


