ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ប្រាប់លក្ខខណ្ឌ ដែលអាចឲ្យ ការចរចាសន្តិភាពជាមួយរុស្ស៊ី កើតឡើងបាន (មានវីដេអូ)
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmitry Kuleba បានប្រកាសថា ការចរចាសន្តិភាពជាមួយទីក្រុងមូស្គូ អាចកើតឡើងបាន លុះត្រាតែរុស្ស៊ីបរាជ័យក្នុងសមរភូមិ។
នៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្តី Forbes អ៊ុយក្រែន ដែលចេញផ្សាយកាលពីថ្ងៃចន្ទទី១៨ខែកក្កដា លោក Kuleba បានចាត់ទុក “អាកប្បកិរិយាបង្កហេតុអាក្រក់” របស់រុស្ស៊ី ថាជាហេតុផលសម្រាប់អវត្តមាននៃកិច្ចចរចាសន្តិភាព។
លោក Kuleba បានពន្យល់ថា “ខ្ញុំប្រាប់ដៃគូទាំងអស់នូវរឿងសាមញ្ញមួយ។ នោះគឺថា “រុស្ស៊ីនឹងអង្គុយនៅតុចរចា បន្ទាប់ពីចាញ់នៅសមរភូមិ។ បើមិនដូច្នេះទេ វានឹងក្លាយជាភាសានៃឱសានវាទម្ដងទៀត”។
លោកសង្កត់ធ្ងន់ថា លោកប្រធានាធិបតី Zelensky មិនច្រានចោលលទ្ធភាពនៃការចរចាឡើយ ប៉ុន្តែជឿថា “មិនមានហេតុផល” សម្រាប់កិច្ចពិភាក្សានៅពេលនេះទេ។ គាត់បានទាក់ទងរឿងនេះ ទៅកាន់មេដឹកនាំនៃប្រទេសដែលបានណែនាំអំពីការចរចា។ មេដឹកនាំទាំងនោះក៏ ឈប់និយាយអំពីរឿងនេះដែរ”។
ទីក្រុងមូស្គូ និងកៀវ បានចាប់ផ្តើមកិច្ចចរចាសន្តិភាពរយៈពេលបួនថ្ងៃ បន្ទាប់ពីការវាយលុករបស់យោធារុស្ស៊ីនៅអ៊ុយក្រែន ចាប់ផ្តើមកាលពីចុងខែកុម្ភៈ។ ភាគីទាំងពីរ បានជួបប្រជុំគ្នាដោយផ្ទាល់ជាច្រើនលើក នៅប្រទេសបេឡារុស ហើយបន្ទាប់មកបានបន្តកិច្ចពិភាក្សាតាមរយៈវីដេអូ។
កាលពីចុងខែមីនា គណៈប្រតិភូមកពីរុស្ស៊ី និងអ៊ុយក្រែន បានជួបគ្នាម្តងទៀតនៅក្រុង អ៊ីស្តង់ប៊ុល នៃប្រទេសតួកគី។ ទោះបីជាយ៉ាងណាក៏ដោយ ចាប់តាំងពីពេលនោះមក ការចរចាបានជាប់គាំងទាំងស្រុង។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា រុស្ស៊ីបានផ្តល់ឲ្យអ៊ុយក្រែននូវពង្រាងកិច្ចព្រមព្រៀងមួយ ប៉ុន្តែទីក្រុងកៀវមិនបានអើពើឡើយ។ លោក Peskov ធ្លាប់បានចោទប្រកាន់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនថា ព្យាយាមយ៉ាងសកម្មចង់ឲ្យសង្រ្គាមបន្ត ហើយមិនអនុញ្ញាតឲ្យទីក្រុង កៀវ គិត ឬនិយាយ ឬពិភាក្សាអំពីសន្តិភាពនោះទេ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ លោក ពូទីន៖ ទណ្ឌកម្មលោកខាងលិច មិនអាចទុករុស្ស៊ី ឲ្យនៅឯកោ បានឡើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


