ព័ត៌មានអន្ដរជាតិ
អាមេរិក បញ្ជូនប្រព័ន្ធរ៉ុកកែត HIMARS បន្ថែមទៀតឲ្យ អ៊ុយក្រែន
រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin បាននិយាយថា សហរដ្ឋអាមេរិកនឹងបញ្ជូនប្រព័ន្ធរ៉ុកកែតកាំភ្លើងធំចល័តខ្ពស់ HIMARS ទៅឲ្យរដ្ឋាភិបាលទីក្រុងកៀវចំនួន ៤ គ្រឿងបន្ថែមទៀត ស្របពេលដែលយោធារុស្ស៊ីកំពុងបង្កើនការវាយលុកទៅលើប្រទេសអ៊ុយក្រែន ។
លោក Austin បាននិយាយនៅក្នុងកិច្ចប្រជុំតាមអ៊ីនធឺណិតកាលពីថ្ងៃពុធថា “បច្ចុប្បន្នអ៊ុយក្រែនកំពុងជួបដំណាក់កាលដ៏លំបាកក្នុងជម្លោះ ដូច្នេះហើយការគាំទ្ររួម ក៏ដូចជាការផ្ដល់អាវុធរបស់យើងសម្រាប់អ៊ុយក្រែនគឺសំខាន់ និងបន្ទាន់” ។
ទន្ទឹមនោះប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ក៏បានស្វាគមន៍សម្រាប់ជំនួយយោធាបន្ថែមនេះផងដែរ និងបាននិយាយនៅក្នុងវីដេអូដូមួយកាលពីថ្ងៃពុធថា “វាគឺជារឿងចាំបាច់ក្នុងការបង្កើនការផ្គត់ផ្គង់អាវុធទំនើបដល់អ៊ុយក្រែន ដើម្បីផ្តល់ឲ្យរដ្ឋរបស់យើងនូវការការពារដែនអាកាសប្រកបដោយប្រសិទ្ធភាព” ។
គួរបញ្ជាក់ថា កន្លងមកអាមេរិកបានផ្គត់ផ្គង់ប្រព័ន្ធកាំភ្លើងធំចល័តខ្ពស់ HIMARS ចំនួន ១២ គ្រឿងរួចហើយទៅឲ្យប្រទេសអ៊ុយក្រែន ខណៈកងកម្លាំងអ៊ុយក្រែនក៏កំពុងប្រើប្រាស់អាវុធទាំងនេះដើម្បីវាយប្រហារប៉ុស្តិ៍បញ្ជាការរុស្ស៊ី និងគោលដៅយោធាផ្សេងទៀតផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ចិន ផ្លែផ្កាឲ្យ អាមេរិក ថា សង្គ្រាមត្រជាក់ថ្មីនឹងមិនមានប្រទេសណាឈ្នះឡើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


