Connect with us

ព័ត៌មានអន្ដរជាតិ

បេក្ខភាពនាយករដ្ឋមន្ត្រីអង់គ្លេស ប្រកាសត្រៀមបាញ់នុយក្លេអ៊ែរ​ បើបានកាន់តំណែង (មានវីដេអូ)

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោកស្រី Liz Truss ដែលជាគូប្រជែងកំពូលសម្រាប់តំណែងនាយករដ្ឋមន្ត្រីអង់គ្លេស និងសម្រាប់តំណែងជាមេដឹកនាំគណបក្សអភិរក្ស បាននិយាយកាលពីថ្ងៃអង្គារទី២៣ខែសីហាថា លោកស្រីបានត្រៀមខ្លួនរួចជាស្រេច ក្នុងការបាញ់នុយក្លេអ៊ែរ ប្រសិនបើចាំបាច់។

រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោកស្រី Liz Truss

នៅពេលសួរថាតើលោកស្រីគិតយ៉ាងណាចំពោះការចុច ប៊ូតុងនុយក្លេអ៊ែរ និងបង្កការបំផ្លិចបំផ្លាញជាសកល ប្រសិនបើចាំបាច់, លោកស្រី Truss បានប្រាប់កិច្ចប្រជុំសមាជិកបក្សអភិរក្សក្នុងទីក្រុង Birmingham ថា “ខ្ញុំគិតថា វាជាកាតព្វកិច្ចដ៏សំខាន់របស់នាយករដ្ឋមន្ត្រី ហើយខ្ញុំត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើដូច្នេះ”។

គួរបញ្ជាក់ថា លោកស្រី Truss និងអតីតអធិការបតីចក្រភពអង់គ្លេស Rishi Sunak គឺជាបេក្ខជន២រូបចុងក្រោយ ក្នុងការបោះឆ្នោតដណ្តើមតំណែងនាយករដ្ឋមន្ត្រី បន្ទាប់ពីលោក Boris Johnson ប្រកាសលាលែងពីតំណែងកាលពីថ្ងៃទី ៧ ខែកក្កដា។

ការ​បោះឆ្នោត​ជុំ​ចុង​ក្រោយ កំពុង​ប្រព្រឹត្ត​ទៅ​រហូត​ដល់​ដើម​ខែ​កញ្ញា។ ក្នុងអំឡុងពេលជុំចុងក្រោយនេះ សមាជិកទាំងអស់នៃគណបក្ស (ប្រហែល២០០ ០០០នាក់) នឹងត្រូវជ្រើសរើសបេក្ខជនម្នាក់ឲ្យកាន់តំណែង។

ការបោះឆ្នោតនឹងធ្វើឡើងតាមប្រៃសណីយ៍ ហើយអ្នកស្នងតំណែងលោក Johnson នឹងត្រូវប្រកាសនៅថ្ងៃទី ៥ខែកញ្ញា៕

សូមទស្សនាវីដេអូ​​៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sputnik

ចុចអាន៖ ចិនព្រមានថា បើ អង់គ្លេស និងអាមេរិក ជ្រៀតជ្រែកបញ្ហាកោះតៃវ៉ាន់ សង្គ្រាមនឹងផ្ទុះឡើង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ភ្លើងឆេះក្លឹបក្រោមដី
ជីវិតកម្សាន្ដ៥៦ នាទីutes មុន

ផ្ទុះប្រតិកម្មវែកញែក ក្រោយលេចឮដំណឹងនៃការផលិតរឿង “ភ្លើងឆេះក្លឹបក្រោមដី” វគ្គថ្មី មិនមែន LD

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន រកឃើញ​កុមារី​លក់ផ្កា គ្រោង​នឹង​ជួប​ឪពុកម្តាយ​របស់កុមារី​នៅ​ថ្ងៃ​ទី២៧ ខែមេសា

ព័ត៌មានជាតិ១០ ម៉ោង មុន

ពលរដ្ឋ​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់១០គ្រួសារ ទទួល​អំណោយ​ពី​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​បន្ទាយ​មានជ័យ

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក សួស យ៉ារ៉ា ៖ ការ​ទូត​សន្តិភាព​សភា​កម្ពុជា​មាន​បទ​ពិសោធន៍​កសាង​សន្តិភាព​ជាក់ស្តែង និង​ផ្អែក​លើ​គោលការណ៍​ទាំង​៥

សេដ្ឋកិច្ច១២ ម៉ោង មុន

កម្ពុជាកំពុងរៀបចំនីតិវិធីពិសេស សម្រាប់ការនាំចេញទំនិញទៅទីផ្សារអាមេរិក

ព័ត៌មានជាតិ១៥ ម៉ោង មុន

សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន

រំលោភ
សន្តិសុខសង្គម២៣ ម៉ោង មុន

លួងលោមចូលផ្ទះសំណាក់មិនបាន ដឹកចូលព្រៃស្ងាត់ចាប់រំលោភបានសម្រេច រួចវាយប្លន់យកទ្រព្យសម្បត្តិអស់

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ បន្ទន់ជំហរ​ដាក់ចិនដោយ​ប្រកាសពីការ​ទម្លាក់ពន្ធ​ ក្រោយចិន​សម្ដែងភាពមិនរុញរា

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន រកឃើញ​កុមារី​លក់ផ្កា គ្រោង​នឹង​ជួប​ឪពុកម្តាយ​របស់កុមារី​នៅ​ថ្ងៃ​ទី២៧ ខែមេសា

Sokha Hotels

ព័ត៌មានពេញនិយម