ព័ត៌មានអន្ដរជាតិ
ថ្ងៃនេះ EU ចាប់ផ្ដើមចាក់វ៉ាក់សាំងកូវីដ
ប្រធានគណៈកម្មាធិការសហភាពអឺរ៉ុបបានប្រកាសថា វ៉ាក់សាំងកូវីដ ១៩ ដែលបង្កើតដោយក្រុមហ៊ុនឱសថអាល្លឺម៉ង់ BioNTech និងដៃគូសហការ Pfizer របស់អាមេរិកត្រូវបានបញ្ជូនទៅគ្រប់ប្រទេសនៅអឺរ៉ុបហើយចាប់ផ្តើមចាក់វ៉ាក់សាំងនៅថ្ងៃអាទិត្យនេះ ។
ការប្រកាសអំពីការផ្តល់វ៉ាក់សាំងក្នុងសារជាវីដេអូ ប្រធានគណៈកម្មាធិការសហគមន៍អ៊ឺរ៉ុបលោកស្រី Ursula von der Leyen បានមានប្រសាសន៍ថា “យើងកំពុងចាប់ផ្តើមទំព័រថ្មីក្នុងឆ្នាំដ៏លំបាកមួយ ។ ប្រទេសសហភាពអឺរ៉ុបទាំងអស់ទទួលបានវ៉ាក់សាំងក្នុងពេលតែមួយ ហើយវ៉ាក់សាំងជាច្រើនទៀតនឹងមកដល់ក្នុងពេលឆាប់ៗនេះដែលមនុស្សអាចវិលត្រឡប់ទៅរកជីវិតធម្មតាវិញ” ។
វ៉ាក់សាំង BioNTech/Pfizer គឺជាវ៉ាក់សាំងដំបូងគេដែលទទួលបានការយល់ព្រមពីទីភ្នាក់ងារថ្នាំអឺរ៉ុប (EMA) ដែលជានិយតករថ្នាំរបស់សហភាពអឺរ៉ុប ។

បច្ចុប្បន្ន EMA ក៏កំពុងវាយតម្លៃវ៉ាក់សាំងពីក្រុមហ៊ុនផលិតថ្នាំអាមេរិក Moderna ផងដែរ ហើយត្រូវបានគេរំពឹងថានឹងធ្វើការសម្រេចចិត្តលើវ៉ាក់សាំងនេះនៅសប្តាហ៍ដំបូងនៃខែមករា ។
គណៈកម្មការសហគមន៍អ៊ឺរ៉ុបមិនបានបង្ហាញពីចំនួនវ៉ាក់សាំងប៉ុន្មានដែលត្រូវបានចែកចាយទៅរដ្ឋជាសមាជិកនោះទេ ហើយក៏មិនបានបញ្ជាក់ថាតើមានវ៉ាក់សាំងប៉ុន្មានត្រូវបានបញ្ជូនទៅប្រទេសណាដែរ ។ ប៉ុន្តែសម្រាប់ពេលនេះចំនួនដូសគឺមានតិចតួចណាស់ដោយសារតែការផលិតមានកំណត់ ។
គណៈកម្មការសហភាពអឺរ៉ុបក្នុងនាមរដ្ឋជាសមាជិកទាំងអស់បានចុះហត្ថលេខាលើកិច្ចសន្យាជាមួយក្រុមហ៊ុនចំនួន ៦ ដើម្បីទិញវ៉ាក់សាំងសរុបចំនួន ២ ពាន់លានដូស ។ សហភាពអឺរ៉ុបនឹងទទួលបានវ៉ាក់សាំង ៤០០ លានដូសពីក្រុមហ៊ុន AstraZeneca, ៣០០ លានដូសពីក្រុមហ៊ុន Sanofi-GSK, ៤០០ លានដូសពីក្រុមហ៊ុន Johnson & Johnson, ៣០០ លានដូសពីក្រុមហ៊ុន Pfizer-BioNTech, ៤០៥ លានដូសពីក្រុមហ៊ុន CureVac និង ១៦០ លានដូសពីក្រុមហ៊ុន Moderna ។

ចំណែកវ៉ាក់សាំងរបស់ក្រុមហ៊ុន Novavax ក៏បានឈានដល់ដំណាក់កាលនៃកិច្ចសន្យាចំនួន ២០០ លានដូស ។ ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះចំនួនដូសដែល EU អាចប្រើបាននឹងឈានដល់ចំនួន ២.២ ពាន់លានដូស ។
ប្រទេសនៅសហភាពអ៊ឺរ៉ុបនីមួយៗនឹងកំណត់ថាតើអ្នកណានឹងត្រូវផ្តល់អាទិភាព ហើយមិនមានសេចក្តីសម្រេចចិត្ត ឬអនុសាសន៍រួមរបស់សហភាពអឺរ៉ុបលើបញ្ហានេះនោះទេ ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះករណីឆ្លងជំងឺកូវីដ ១៩ ទូទាំងពិភពលោកមានចំនួន ៨០,៧១៥,៨៨០ ករណី និងមានអ្នកស្លាប់ចំនួន ១,៧៦៤,៥៦៣ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ លោកយាយអាយុ ១០១ ឆ្នាំទទួលការចាក់វ៉ាក់សាំងកូវីដដំបូងគេនៅអាល្លឺម៉ង់
ចុចអាន អាជ្ញាធរខេត្ត សាមុតសាខន សម្រេចយកទីតាំងមួយនេះធ្វើជាមន្ទីរពេទ្យដាក់អ្នកជំងឺកូវីដ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


