ព័ត៌មានអន្ដរជាតិ
អង់គ្លេស ឲ្យប្រជាជនអាហ្វ្រិករងភាពអត់ឃ្លាន បរិភោគដង្កូវ កណ្ដូប និងរុយ ជាអាហារ
ជនជាតិអាហ្វ្រិកដែលរងការគំរាមកំហែងដោយភាពអត់ឃ្លានកំពុងត្រូវបានលើកទឹកចិត្តឲ្យបរិភោគសត្វល្អិតពីគំនិតផ្តួចផ្តើមជំនួយរបស់ចក្រភពអង់គ្លេស ។

សត្វដង្កូវអាហ្រ្វិក កណ្តូប និងរុយក្បាលខ្មៅ ស្ថិតនៅក្នុងបញ្ជីអាហារសម្រាប់ទទួលទានក្រោមគំនិតផ្តួចផ្តើមរបស់អង់គ្លេសដែលធ្វើឡើងនៅប្រទេសហ្ស៊ីមបាវ៉េ និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ប៉ុន្តែអ្នកស្រុកកំពុងបដិសេធការផ្តល់ជូននេះ ដោយសារតែរសជាតិ និងវប្បធម៌ ។
លោកវេជ្ជបណ្ឌិត Alberto Fiore សាស្ត្រាចារ្យផ្នែកគីមីវិទ្យា និងបច្ចេកវិទ្យាអាហារនៅសាកលវិទ្យាល័យ Abertay ក្នុងទីក្រុង Dundee បានណែនាំថា វានឹងមានរសជាតិឆ្ងាញ់ ប្រសិនបើជនជាតិអាហ្វ្រិកយកសត្វល្អិតទាំងនោះទៅធ្វើជាបបរលាយជាមួយគ្រាប់ធញ្ញជាតិ រួមទាំងអង្ករដំណើរ និងគ្រាប់មីឡេត (Millets) ។

ជាចុងក្រោយលោកបញ្ជាក់ថា សត្វល្អិតដែលអាចបរិភោគទាំងនេះត្រូវបានចាត់ទុកជាប្រភពប្រូតេអ៊ីនដែលមានប្រសិទ្ធភាពខ្ពស់ ដោយសារតែពពួកវាគឺមានតម្រូវការតិចជាងសត្វពាហនៈធម្មតាផ្សេងទៀត ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Guardian
ចុចអាន ៖ សម្ព័ន្ធមិត្ត ពូទីន ថា លោកខាងលិចកំពុង “លេងអុកមរណៈ” ជាមួយ រុស្ស៊ី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


