ព័ត៌មានអន្ដរជាតិ
រញ្ជួយដីខ្លាំងក្លា វាយប្រហារប្រទេសម៉ិកស៊ិក ចំខួបនៃគ្រោះមហន្តរាយ ដែលសម្លាប់មនុស្ស ១ម៉ឺននាក់
គ្រោះរញ្ជួយដីកម្រិត ៧.៤ រ៉ិចទ័រ ត្រូវបានគេរាយការណ៍នៅឆ្នេរសមុទ្រប៉ាស៊ីហ្វិករបស់ប្រទេសម៉ិកស៊ិកកាលពីរសៀលថ្ងៃចន្ទ ដោយបង្កឲ្យមានការជម្លៀសមនុស្ស ការពារគ្រោះថ្នាក់ដែលអាចបង្កឡើងដោយរលកយក្សស៊ូណាមិ។
គ្រោះរញ្ជួយដីនេះ ត្រូវបានគេរាយការណ៍ថា ស្ថិតនៅចម្ងាយ ៦៣គីឡូម៉ែត្រ ភាគខាងត្បូងក្រុង Coalcomán de Vázquez Pallares នៃរដ្ឋ Michoacán។
យោងតាមក្រុមស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក (USGS), ការរញ្ជួយខ្លាំងបំផុត ត្រូវបានរាយការណ៍នៅក្នុងទីក្រុង Calimo ដែលមានចម្ងាយប្រហែល ១៨៥គីឡូម៉ែត្រភាគខាងជើង ចំណុចកណ្តាលនៃការរញ្ជួយ។
រូបភាពនិងវីដេអូ នៅលើបណ្តាញសង្គម បានបង្ហាញពីការបាក់រលំនៃផ្សារទំនើប Punto Bahia ក្នុងទីក្រុង Manzanillo នៃរដ្ឋ Colima។
ការរញ្ជួយដីនេះ បានវាយប្រហារចំខួបនៃការរញ្ជួយដីដ៏សាហាវចំនួនពីរផ្សេងទៀតក្នុងប្រទេសម៉ិកស៊ិក៖ មួយនៅឆ្នាំ ១៩៨៥ ដែលបានសម្លាប់មនុស្ស ១០០០០ នាក់ និងមួយទៀតនៅឆ្នាំ ២០១៧ ដែលបានសម្លាប់មនុស្ស ៣៦០នាក់៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ តៃវ៉ាន់ ចេញការព្រមានរលកយក្សស៊ូណាមិ ខណៈជួបគ្រោះរញ្ជួយដីកម្រិត ៦.៩ រ៉ិចទ័រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២០ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


