ព័ត៌មានអន្ដរជាតិ
លោក បៃដិន ជួបរឿងអាម៉ាស់ទៀតហើយ ពេលនិយាយឈ្មោះ នាយករដ្ឋមន្ត្រីអង់គ្លេស
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃចន្ទទី២៤ខែតុលា បានសាទរ ចំពោះការតែងតាំងនាយករដ្ឋមន្ត្រីមិនមែនស្បែកសដំបូងគេរបស់ចក្រភពអង់គ្លេសថាជា “ព្រឹត្តិការណ៍ដ៏សំខាន់” ប៉ុន្តែបែរជាអានឈ្មោះរបស់គាត់មិនត្រូវទៅវិញ។

ថ្លែងក្នុងព្រឹត្តិការណ៍សេតវិមានដើម្បីប្រារព្ធពិធីបុណ្យ Diwali របស់ឥណ្ឌា, នៅពេលនោះ លោក បៃដិន បាននិយាយថា លោក រីស៊ី ស៊ូណាក់ ដែលមានដើមកំណើតឥណ្ឌា ត្រូវបានគេរំពឹងថា នឹងតែងតាំងជានាយករដ្ឋមន្ត្រីបន្ទាប់ពីបានជួបស្តេច Charles។
ប៉ុន្តែលោកប្រធានាធិបតី ហាក់ដូចជាភាន់ភាំងអំពីឈ្មោះរបស់លោក ស៊ូណាក់ ដោយព្យាយាមនិយាយជាច្រើនដង មុនពេលហៅគាត់ថា “រ៉ាស៊ី សាណូក” វិញ។ បន្ទាប់ពីនោះ មនុស្សជាច្រើន បានបង្ហាញក្តីព្រួយបារម្ភ អំពីការធ្លាក់ចុះនូវសុខភាពផ្លូវចិត្ត របស់លោក បៃដិន។

គួរបញ្ជាក់ថា លោក រីស៊ី ស៊ូណាក់ គឺជាមេដឹកនាំដើមកំណើតឥណ្ឌាដំបូងគេ ដែលឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់ អង់គ្លេស។
បុរសអាយុ៤២ឆ្នាំរូបនេះ គឺជាកូនចៅជនអន្តោប្រវេសន៍ហិណ្ឌូ ដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភមកពីប្រទេសឥណ្ឌា និងអាហ្វ្រិកខាងកើត។ លោក ស៊ូណាក់ ក៏បំបែកប្រវត្តិសាស្រ្ត ជានាយករដ្ឋមន្ត្រីក្មេងជាងគេបំផុតរបស់អង់គ្លេសក្នុងរយៈពេលជាង២០០ឆ្នាំ និងជាអ្នកកាន់សាសនាហិណ្ឌូដំបូងគេ ដែលគ្រងតំណែងនេះនៅអង់គ្លេសផងដែរ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ លោក ចូ បៃដិន ជួបរឿងអាម៉ាស់នៅលើឆាក ក្រោយថ្លែងសុន្ទរកថា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


