ព័ត៌មានអន្ដរជាតិ
រលកអាកាសធាតុត្រជាក់ កំពុងវាយប្រហារ ទូទាំងប្រទេសកូរ៉េខាងត្បូង
រលកអាកាសធាតុត្រជាក់ បានបន្តវាយប្រហារទូទាំងប្រទេសកូរ៉េខាងត្បូងនៅថ្ងៃពុធទី២៥ខែមករានេះ ស្របពេលប្រជាជន បានចាប់ផ្តើមវិលត្រលប់ចូលធ្វើការវិញ បន្ទាប់ពីឈប់សម្រាកបុណ្យចូលឆ្នាំចិនរយៈពេល៤ថ្ងៃ។

សីតុណ្ហភាពពេលព្រឹកបានធ្លាក់ចុះដល់ ដក១៧.៣ អង្សាសេក្នុងទីក្រុងសេអ៊ូល ដែលជាសីតុណ្ហភាពទាបបំផុតសម្រាប់ទីក្រុងក្នុងរដូវរងានេះ។
ចំណែកសីតុណ្ហភាពក្នុងតំបន់ភាគខាងជើង Cheorwon បានធ្លាក់ចុះដល់ ដក២៨.១អង្សាសេនៅពេលព្រឹក ដែលក្លាយជាតំបន់ត្រជាក់បំផុតរបស់ប្រទេសកូរ៉េខាងត្បូង។

ដោយឡែកសីតុណ្ហភាពពេលព្រឹក នៅទីក្រុង Paju ភាគនិរតីគឺដក ២០.៩អង្សាសេ, ទីក្រុង Gwangju ដក១៣.៤អង្សាសេ និងទីក្រុង Daegu ដក ១៤.២អង្សាសេ។
គួរបញ្ជាក់ថា រលកអាកាសធាតុត្រជាក់ ត្រូវបានគេស្តីបន្ទោសទៅលើខ្យល់ត្រជាក់មកពីតំបន់អាកទិក ដែលបានរំកិលទៅភាគខាងត្បូង ហើយប៉ះពាល់ដល់ប្រទេសកូរ៉េខាងត្បូង ភាគឦសានប្រទេសចិន និងភាគខាងជើងប្រទេសជប៉ុន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ China.org
ចុចអាន៖ កូរ៉េទាំង២ ចេញការព្រមានអំពីអាកាសធាតុ ចុះត្រជាក់ខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


