ព័ត៌មានអន្ដរជាតិ
ទីក្រុងមូស្គូ ព្រមានពីហានិភ័យ នៃការប៉ះទង្គិចនុយក្លេអ៊ែរ
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Ryabkov បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ទី០២ខែមីនាថា កិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការចាក់សាំងលើភ្លើងពាក់ព័ន្ធជម្លោះនៅអ៊ុយក្រែន អាចបង្កឲ្យមានការប្រឈមមុខនុយក្លេអ៊ែរដាក់គ្នាដោយផ្ទាល់។

ថ្លែងនៅខាងក្រៅសន្និសីទទីក្រុងហ្សឺណែវ ស្តីពីការរំសាយអាវុធ លោក Ryabkov បាននិយាយថា “ការគំរាមកំហែងជាយុទ្ធសាស្ត្រដ៏ស្រួចស្រាវបំផុតគឺ ចេញពីគោលនយោបាយរបស់សហរដ្ឋអាមេរិកនិងអង្គការណាតូ ដែលព្យាយាមធ្វើឲ្យមានជម្លោះបន្ថែមទៀតនៅអ៊ុយក្រែន និងភាពតានតឹងដែលពួកគេផ្តួចផ្តើមដោយចេតនា”។
ប្រឆាំងនឹងរឿងនេះ អ្នកការទូតជាន់ខ្ពស់បានព្រមានថា “ការចូលរួមកាន់តែខ្លាំងឡើងរបស់សហរដ្ឋអាមេរិក និងអង្គការណាតូក្នុងអរិភាពគឺ ពោរពេញដោយការគំរាមកំហែងនៃការប៉ះទង្គិចយោធាដោយផ្ទាល់នៃមហាអំណាចនុយក្លេអ៊ែរ ជាមួយនឹងផលវិបាកដ៏មហន្តរាយ”។

ស្របពេលជាមួយគ្នានោះដែរ Ryabkov បានគូសបញ្ជាក់ថា ទីក្រុងមូស្គូបានជូនដំណឹងដល់ប្រទេសលោកខាងលិច អំពីហានិភ័យទាំងនេះ ប៉ុន្តែការព្រមានរបស់ខ្លួន ត្រូវបានគេយកទៅបំភ្លៃសម្រាប់គោលបំណងឃោសនា និងមានការបកស្រាយខុសដោយចេតនា។
កាលពីខែមករាឆ្នាំ២០២២ នៅក្នុងការបង្ហាញអំពីការរួបរួមដ៏កម្រ មហាអំណាចនុយក្លេអ៊ែរចំនួន៥គឺ រុស្ស៊ី ចិន សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងបារាំង បានចេញសេចក្តីថ្លែងការណ៍រួមដោយនិយាយថា ពួកគេពិចារណាលើការចៀសវាងសង្រ្គាមរវាងរដ្ឋអាវុធនុយក្លេអ៊ែរ ហើយការកាត់បន្ថយហានិភ័យយុទ្ធសាស្ត្រ គឺជាទំនួលខុសត្រូវចម្បងរបស់ពួកគេ។

ការអត្ថាធិប្បាយរបស់លោក Ryabkov ធ្វើឡើង បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានប្រកាសកាលពីខែមុនថា ទីក្រុងមូស្គូនឹងផ្អាកការចូលរួមរបស់ខ្លួននៅក្នុងសន្ធិសញ្ញា New START ដែលជាកិច្ចព្រមព្រៀងនុយក្លេអ៊ែរនៅសល់ចុងក្រោយរវាងរុស្ស៊ី និងសហរដ្ឋអាមេរិក។
លោក ពូទីន បានពន្យល់ហេតុផលថា បណ្តាប្រទេសលោកខាងលិច បានបដិសេធសំណើរបស់ទីក្រុងមូស្គូក្នុងការត្រួតពិនិត្យឃ្លាំងនុយក្លេអ៊ែររបស់លោកខាងលិច ស្របតាមសន្ធិសញ្ញា។ ទន្ទឹមនឹងនោះ លោកបានកត់សម្គាល់ថា ប្រទេសណាតូកំពុងទាមទារសិទ្ធិចូលទៅកាន់ទីតាំងយុទ្ធសាស្ត្ររបស់រុស្ស៊ី៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ រុស្ស៊ី គូសបន្ទាត់ក្រហម បើ ណាតូ ហ៊ានឆ្លង នោះនឹងក្លាយជាការចូលរួមសង្គ្រាមដោយផ្ទាល់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


