ព័ត៌មានអន្ដរជាតិ
ត្រាំ ប្រាប់ពេលវេលាចាកចេញពីសេតវិមាន
ប្រធានាធិបតីអាមេរិកផុតអាណត្តិ ដូណាល់ ត្រាំ នឹងចាកចេញពីសេតវិមានជាលើកចុងក្រោយនៅព្រឹកថ្ងៃឡើងកាន់តំណែងពោលគឺប៉ុន្មានម៉ោងមុនពេលប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន ស្បថចូលកាន់តំណែង ។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយកាលពីថ្ងៃសុក្រ ។

កន្លងមកលោក ត្រាំ ធ្លាប់បានប្រកាសថាលោកនឹងមិនចូលរួមក្នុងពិធីស្បថចូលកាន់តំណែងរបស់លោក បៃដិន ឡើយ ហើយបានក្លាយជាប្រធានាធិបតីដែលធ្វើបែបនេះមិនធ្លាប់មានពីមុនមកជិត ២០០ ឆ្នាំ ។ ប៉ុន្តែកាសែត Washington Post បានរាយការណ៍ថា លោក ត្រាំ នឹងមិនត្រឹមតែមិនចូលរួមប៉ុណ្ណោះទេ ហើយថែមទាំងនឹងចាកចេញពីវិមានប្រតិបត្តិមុនពេលការកាន់កាប់អំណាចត្រូវបានប្រគល់ជាផ្លូវការ ។
ជាធម្មតាប្រធានាធិបតីផុតអាណត្តិ និងប្រធានាធិបតីជាប់ឆ្នោតថ្មីត្រូវជិះរថយន្តចូលវិមានកាពីតូលរួមគ្នាដើម្បីចូលរួមពិធីឡើងកាន់តំណែងដើម្បីតំណាងឲ្យការផ្ទេរអំណាចដោយសន្តិវិធីរបស់សហរដ្ឋអាមេរិក ។ យោងតាមគណៈកម្មាធិការសភាចម្រុះស្តីពីពិធីឡើងកាន់តំណែងបានឲ្យដឹងថា ទំនៀមទម្លាប់ត្រូវបានអនុវត្តដោយមានករណីលើកលែងតិចតួចចាប់តាំងពីឆ្នាំ ១៨៣៧ ។

ទន្ទឹមនោះអនុប្រធានាធិបតីផុតអាណត្តិលោក Mike Pence ត្រូវបានគេរំពឹងថានឹងចូលរួមក្នុងពិធីនេះ ។
លោក ត្រាំ គឺជាប្រធានាធិបតីទីមួយក្នុងប្រវត្តិសាស្ត្រអាមេរិកដែលត្រូវបានប្តឹងចោទប្រកាន់ចំនួនពីរដង ឬត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋ ដោយសភា ខណៈអ្នកគាំទ្ររបស់ប្រធានាធិបតីបានសម្រុកចូលសភាអាមេរិក និងបណ្ដាលឲ្យស្លាប់មនុស្ស ៥ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ Trump ក្លាយជាប្រធានាធិបតីទី១ក្នុងប្រវត្តិសាស្រ្តអាមេរិក ដែលត្រូវប្តឹងចោទប្រកាន់ពីរដង
ចុចអាន ៖ ស្រ្តីម្នាក់ទៅឆ្លុះអេកូកូន បែរជាឃើញមុខ Donald Trump
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


