ព័ត៌មានអន្ដរជាតិ
បក្សភឿថៃ របស់កូនស្រីលោក ថាក់ស៊ីន បង្ហាញគោលនយោបាយធំៗ ៤ ក្នុងការបោះឆ្នោតខាងមុខ
គណបក្សភឿថៃ ដែលជាបក្សប្រឆាំងដ៏ធំបំផុត និងមានកូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា ជាបេក្ខភាពឈានមុខ បានបង្ហាញគោលនយោបាយធំៗរបស់បក្សចំនួន ៤ នៅឯព្រឹត្តិការណ៍ប្រកាសឈរឈ្មោះបេក្ខភាពនាយករដ្ឋមន្ត្រីកាលពីពេលថ្មីៗនេះ ។

ថ្លែងទៅកាន់អ្នកគាំទ្រជាច្រើនពាន់នាក់ដែលពាក់អាវពណ៌ក្រហមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនៅកីឡដ្ឋាន Thunderdome ក្នុងខេត្ត Nonthaburi, លោកស្រី Paetongtarn Shinawatra បានគូសបញ្ជាក់នូវគោលនយោបាយទាំង ៤ នោះមានដូចជា៖
-កែលម្អលក្ខខណ្ឌការងារ
-ធានាប្រាក់ឈ្នួលអប្បបរមាខ្ពស់
-កាត់បន្ថយការបំពុល
-ប្រែក្លាយប្រទេសថៃទៅជាមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ

ទន្ទឹមនោះ លោកស្រីសង្ឃឹមថា នឹងឈ្នះការបោះឆ្នោតដោយភ្លូកទឹកភ្លូកដី ឈ្នះបេះដូងប្រជាជនយ៉ាងច្រើន ។ យើងនឹងរួមគ្នាដោះស្រាយបញ្ហាដែលបានកើតមានឡើងក្នុងរយៈពេល ៨ ឆ្នាំចុងក្រោយនេះ ។ យើងនឹងធ្វើឲ្យវាថមថយ និងលុបបាត់បញ្ហាទាំងនោះទៅវិញ ។
គួរបញ្ជាក់ថា ប្រទេសថៃនឹងរៀបចំការបោះឆ្នោតសកលនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ហើយប្រសិនបើលោកស្រី Paetongtarn Shinawatra ឈ្នះការបោះឆ្នោតនេះមែន នោះប្រទេសថៃនឹងមាននាយករដ្ឋមន្ត្រីជាស្ត្រីលើកទី ២ ក្នុងប្រវត្តិសាស្ត្រ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Bangkok Post
ចុចអាន ៖ ទីក្រុងបាងកក កំពុងក្ដៅខ្លាំងបំផុត ខណៈសីតុណ្ហភាពឡើងដល់ ៥០ អង្សាសេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


