ព័ត៌មានអន្ដរជាតិ
អឺរ៉ុប បញ្ជូនយានអវកាស ទៅរកមនុស្សក្រៅភព
ប្រសិនបើជីវិតមនុស្សភពក្រៅមាននៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើងមែននោះ ក្រុមអ្នកវិទ្យាសាស្ត្រជឿថា ពួកគេទំនងជាអាចរកឃើញវានៅលើភពអង្គារ ឬព្រះចន្ទទឹកកកនៃភពសៅរ៍ ឬភពព្រហស្បតិ៍។

នោះហើយជាមូលហេតុដែល យានអវកាសថ្មីមួយ នឹងត្រូវហោះចេញពីផែនដីនៅសប្តាហ៍នេះ និងធ្វើដំណើរដ៏លំបាករយៈពេលប្រាំបីឆ្នាំ ឆ្ពោះទៅកាន់ភពដ៏ធំបំផុត នៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង។
នៅពេលវាទៅដល់ យានអវកាស Juice នឹងធ្វើការហោះហើរជិតភពព្រហស្បតិ៍ និងព្រះចន្ទធំៗចំនួនបីដែលមានមហាសមុទ្រដូចជា Callisto, Ganymede និង Europa។
នៅពេលវាខិតកាន់តែកៀកទៅនឹងភពទាំងនេះជាងពេលមុនៗនោះ យានអវកាសទម្ងន់ប្រាំមួយតោនមួយនេះ នឹងប្រើប្រាស់ឧបករណ៍ទំនើបៗដើម្បីរុករកឧស្ម័នយក្ស និងពិនិត្យមើលថាតើ នៅជុំវិញនោះជាកន្លែងមានជីវិតរស់នៅឬក៏អត់។

គួរបញ្ជាក់ថា យានអវកាស Juice នឹងហោះចេញពីស្ថានីយអវកាសរបស់អឺរ៉ុបក្នុងដែនដី French Guiana នៅម៉ោង១៣:១៥ ថ្ងៃព្រហស្បតិ៍ទី១៣ខែមេសា។
បន្ទាប់មក វានឹងធ្វើដំណើរចម្ងាយ៦.៦ពាន់លានគីឡូម៉ែត្រទៅកាន់ប្រព័ន្ធ Jovian ក្នុងរយៈពេលប្រាំបីឆ្នាំកន្លះ ដោយទៅដល់ភពព្រហស្បតិ៍ក្នុងខែកក្កដាឆ្នាំ២០៣១។
គួរបញ្ជាក់ថា សាធារណជន អាចមើលការបាញ់បង្ហោះនេះតាមរយៈទូរទស្សន៍ផ្កាយរណប ESA Web TV ឬឆានែល YouTube របស់ទីភ្នាក់ងារអវកាស៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


