ព័ត៌មានអន្ដរជាតិ
ប្រមុខ UN អំពាវនាវឲ្យពិភពលោកចាត់ទុករដ្ឋប្រហារនៅ មីយ៉ាន់ម៉ា ថាជា “ការបរាជ័យ”
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក António Guterres បានទទូចដល់សហគមន៍ពិភពលោកឲ្យប្រាកដថា រដ្ឋប្រហារកាលពីថ្ងៃចន្ទនៅប្រទេសមីយ៉ាន់ម៉ា ទទួលបរាជ័យ។

លោកនិយាយថា ការបដិសេធលទ្ធផលឆ្នោតគឺមិនអាចទទួលយកបានទេ ហើយមេដឹកនាំរដ្ឋប្រហារត្រូវតែយល់ថា នេះមិនមែនជាវិធីដើម្បីគ្រប់គ្រងប្រទេសឡើយ។
ស្របពេលជាមួយគ្នានោះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកំពុងពិភាក្សាគ្នាលើសេចក្តីថ្លែងការណ៍មួយប៉ុន្តែប្រទេសចិន ត្រូវបានគេរំពឹងថានឹងរារាំងដល់រាល់ទម្រង់នៃពាក្យពេចន៍ណាមួយដែលថ្កោលទោសរដ្ឋប្រហារ។

លោក Guterres បានអំពាវនាវឲ្យបង្កើតរបៀបរៀបរយរដ្ឋធម្មនុញ្ញឡើងវិញនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ លោកនិយាយថា លោកសង្ឃឹមថា នឹងមានសាមគ្គីភាពនៅក្នុងក្រុមប្រឹក្សាសន្តិសុខលើបញ្ហានេះ។
លោកលើកឡើងថា “យើងនឹងធ្វើអ្វីៗគ្រប់យ៉ាងដែលយើងអាចធ្វើបាន ដើម្បីប្រមែប្រមូលគ្រប់តួអង្គសំខាន់ៗរបស់សហគមន៍អន្តរជាតិដើម្បីដាក់សម្ពាធខ្លាំងក្លាលើប្រទេសមីយ៉ាន់ម៉ាដើម្បីធ្វើឲ្យប្រាកដថា រដ្ឋប្រហារនេះបរាជ័យ។ វាមិនអាចទទួលយកបានទាល់តែសោះក្នុងការបដិសេធលទ្ធផលនៃការបោះឆ្នោតនិងឆន្ទៈរបស់ប្រជាជន”។

មេដឹកនាំជាប់ឆ្នោតលោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានឃុំខ្លួននៅពេលកងទ័ពដណ្តើមអំណាច។
ប៉ូលិសនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានដាក់ការចោទប្រកាន់ជាច្រើនប្រឆាំងនឹងលោកស្រីស៊ូជីដែលត្រូវបានបញ្ជូនទៅឃុំឃាំងរហូតដល់ថ្ងៃទី១៥ខែកុម្ភៈ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ Facebook នៅមីយ៉ាន់ម៉ា ត្រូវបិទតាមបញ្ជារបស់រដ្ឋាភិបាលយោធា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


