ព័ត៌មានអន្ដរជាតិ
ម៉ាឡេស៊ីនឹងចាក់វ៉ាក់សាំងការពារកូវីដដល់ជនបរទេសរស់នៅក្នុងប្រទេសខ្លួនដោយឥតគិតថ្លៃ
ជនបរទេសដែលរស់នៅក្នុងប្រទេសម៉ាឡេស៊ីនឹងទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដោយឥតគិតថ្លៃ នៅពេលដែលប្រទេសនេះដាក់ចេញយុទ្ធនាការចាក់ថ្នាំបង្ការរបស់ខ្លួនចាប់ពីចុងខែកុម្ភៈ ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយដែលបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី ១១ ខែកុម្ភៈ នេះបានឲ្យដឹងថា គណៈកម្មាធិការធានាការផ្គត់ផ្គង់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ របស់ប្រទេសម៉ាឡេស៊ីបានសង្កត់ធ្ងន់ថា ប្រជាជនម៉ាឡេស៊ីនឹងត្រូវបានផ្តល់អាទិភាពក្នុងការទទួលនូវវ៉ាក់សាំងបង្ការ ប៉ុន្តែបានអះអាងថា ការសម្រេចចិត្តរួមបញ្ចូលជនបរទេសគឺជាគន្លឹះនៃភាពជោគជ័យនៃកម្មវិធីនេះ ។

សេចក្តីថ្លែងការណ៍ចុងក្រោយបានបន្ថែមថា គណៈរដ្ឋមន្រ្តីបានយល់ព្រមលើសេចក្តីសម្រេចចិត្តនេះ បន្ទាប់ពីពិចារណាលើកត្តាមួយចំនួនដូចជារបៀបដែលពលករបរទេសមានចំណែកដ៏ធំនៃករណីឆ្លងជំងឺកូវីដ ១៩ ជាចង្កោមរបស់ប្រទេសម៉ាឡេស៊ីជាពិសេសអ្នកដែលនៅក្នុងវិស័យសំណង់ កសិកម្ម និងផលិតកម្ម ។
សេចក្តីថ្លែងការណ៍បាននិយាយថា “ពលករបរទេសបានក្លាយជាផ្នែកមួយនៃសហគមន៍របស់យើង ហើយក៏ចូលរួមចំណែកក្នុងសេដ្ឋកិច្ចរបស់ប្រទេសផងដែរ ខណៈដែលប្រទេសមួយចំនួនក៏បានផ្តល់ការចាក់វ៉ាក់សាំងឥតគិតថ្លៃដល់ប្រជាជនម៉ាឡេស៊ីដែលមានមូលដ្ឋាននៅទីនោះផងដែរ” ។
សេចក្តីថ្លែងការណ៍បានបន្ថែមថា “ក្នុងអំឡុងពេលឆ្លងរាលដាលនៃជំងឺរាតត្បាតនេះការចែកចាយវ៉ាក់សាំងគឺជាសកម្មភាពមនុស្សធម៌” ។

គណៈកម្មាធិការបានបន្ថែមទៀតថា ការសម្រេចផ្តល់វ៉ាក់សាំងដល់ជនបរទេសដោយឥតគិតថ្លៃត្រូវបានធ្វើឡើង ដោយសារតែចំនួនដូសដែលរដ្ឋាភិបាលម៉ាឡេស៊ីទទួលបានគឺលើសពីចំនួនប្រជាជនម៉ាឡេស៊ីដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលបានការចាក់ថ្នាំបង្ការ ។
គណៈកម្មាធិការបានគូសបញ្ជាក់ថា កាលវិភាគសម្រាប់ការចាក់វ៉ាក់សាំងរបស់ជនបរទេសនឹងត្រូវប្រកាសនាពេលខាងមុខ ។
កាលពីសប្តាហ៍មុនរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Adham Baba បាននិយាយថា ប្រទេសម៉ាឡេស៊ីនឹងទទួលបានវ៉ាក់សាំងក្រុមហ៊ុន Pfizer-BioNTech នៅសប្តាហ៍នេះមុនការចាក់ដូសដំបូងដែលចាប់ផ្ដើមនៅថ្ងៃទី ២៦ ខែកុម្ភៈ ។

នៅក្នុងខែវិច្ឆិកាម៉ាឡេស៊ីបាននិយាយថា ខ្លួនបានយល់ព្រមទិញវ៉ាក់សាំងចំនួន ១២.៨ លានដូសដែលផលិតរួមគ្នាដោយក្រុមហ៊ុនផលិតឱសថអាមេរិក Pfizer និងដៃគូអាល្លឺម៉ង់ BioNTech ខណៈដែលកាលពីខែមករាប្រទេសមួយនេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទី ២ ជាមួយ Pfizer ដើម្បីទទួលបាននូវវ៉ាក់សាំង ១២.២ លានដូសបន្ថែមទៀត ។
ទន្ទឹមនោះប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីទទួលបានវ៉ាក់សាំងកូវីដ ១៩ ចំនួន ១៨.៤ លានដូសដែលផលិតដោយវិទ្យាស្ថានស្រាវជ្រាវ Gamaleya របស់ប្រទេសរុស្ស៊ី និងក្រុមហ៊ុន Sinovac របស់ប្រទេសចិន ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះប្រទេសម៉ាឡេស៊ីមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ២៥១,៦០៤ ករណី និងមានអ្នកស្លាប់ចំនួន ៩២៣ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ រំលោភកូនស្រីចុងខ្លួនឯង បុរសម៉ាឡេស៊ីម្នាក់ជាប់គុក ១,០៥០ ឆ្នាំ
ចុចអាន ៖ ព្រះមហាក្សត្រម៉ាឡេស៊ីប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្ន ដើម្បីទប់ស្កាត់កូវីដ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ