ព័ត៌មានអន្ដរជាតិ
តុលាការកំពូលថៃ សម្រេចលើកទោសលោកស្រី យីងឡាក់ មួយករណីទៀត
តាមការចុះផ្សាយរបស់ Bangkok Post, អតីតនាយករដ្ឋមន្ត្រីថៃលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា បានរួចផុតពីចំណាត់ការផ្លូវច្បាប់ ករណីអំពើពុករលួយពាក់ព័ន្ធគម្រោងឆ្នាំ២០២០ ដែលនេះមានន័យថា លោកស្រីត្រូវបានតុលាការកំពូលសម្រេចលើកទោស និងដកដីការចាប់ខ្លួន។

នៅថ្ងៃចន្ទទី៤ខែមីនា នាយកដ្ឋានព្រហ្មទណ្ឌផ្នែកអ្នកកាន់ការិយាល័យនយោបាយ នៃតុលាការកំពូល បានសម្រេចជាឯកច្ឆន្ទ ដកការចោទប្រកាន់ផ្លូវច្បាប់ដែលថា លោកស្រីយីងឡាក់ រួមជាមួយចុងចោទចំនួនប្រាំនាក់ផ្សេងទៀត បានរំលោភអំណាចទាក់ទិនគម្រោងកម្មវិធី Roadshow របស់ប្រទេសថៃឆ្នាំ២០២០ ខណៈពេលដែលលោកស្រីកាន់តំណែង។
ចុងចោទប្រាំនាក់ផ្សេងទៀតរួមមានអតីតឧបនាយករដ្ឋមន្ត្រី Niwatthamrong Boonsongphaisan, អតីតអគ្គលេខាធិកានាយករដ្ឋមន្ត្រី Suranand Vejjajiva, ក្រុមហ៊ុន Matichon Plc, Siam Sport Syndicate Plc និងលោក Rawi Lothong នាយកគ្រប់គ្រងក្រុមហ៊ុន Siam Sport។

ក្នុងការសម្រេចចិត្តដកដីការបស់លោកស្រី យីងឡាក់, តុលាការអះអាងថា ថវិកាកណ្តាលដែលប្រើដើម្បីផ្តល់មូលនិធិដល់គំនិតផ្តួចផ្តើមនេះ បានឆ្លងកាត់ការវាយតម្លៃពីស្ថាប័នរដ្ឋាភិបាលផ្សេងទៀត ហើយមិនមែនសម្រាប់តែលោកស្រីយីងឡាក់ម្នាក់ទេ។ ការប្រើប្រាស់ថវិកាទៀតសោត ក៏ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលលោកស្រី ដូចដែលប្រកាសជូនសភាដែរ។
រម្លឹកទៅឆ្នាំ២០២២ គណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយ បានប្តឹងលោកស្រី យីងឡាក់, លោក Niwatthamrong, និង Suranand ដោយចោទប្រកាន់ថា ពួកគេប្រព្រឹត្តអំពើពុករលួយ និងទង្វើមិនសមហេតុផលក្នុងការជួយបោះគម្រោងសាធារណៈទៅឲ្យក្រុមហ៊ុន Matichon Plc និង Siam Sport។
យោងតាមពាក្យបណ្តឹងនោះ, លោកស្រី យីងឡាក់ និងចុងចោទប្រាំនាក់ផ្សេងទៀត បានបង្កការខូចខាតដល់ទ្រពសម្បត្តិរដ្ឋជាទឹកប្រាក់ចំនួន២៣៩.៧លានបាត តាមរយៈការយល់ព្រមលើគម្រោងដែលបោះទៅឲ្យក្រុមហ៊ុនទាំងពីរ ទាំងមិនអញ្ជើញឲ្យមានការដេញថ្លៃត្រឹមត្រូវ។

ដោយឡែក កាលពីថ្ងៃអង្គារទី២៦ខែធ្នូឆ្នាំ២០២៣ តុលាការកំពូលបានលើកទោសលោកស្រី ពីបទប្រព្រឹត្តអំពើពុករលួយ ពាក់ព័ន្ធការផ្ទេរតំណែងអគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) លោក Thawil Pliensri ក្នុងឆ្នាំ២០១១។
តុលាការសម្រេចថា លោកស្រី យីងឡាក់ គ្មានចេតនាបង្កការខូចខាតអ្វីទេ ហើយវាជាការផ្ទេរធម្មតា ពោលគឺមិនមែនជាផែនការដកតំណែងមេប៉ូលិសជាតិ និងតែងតាំងសាច់ញាតិសម្រាប់ការងារអ្វីឡើយ។
សូមបញ្ជាក់ លោកស្រី យីងឡាក់ បានក្លាយជានាយករដ្ឋមន្ត្រីស្រីដំបូងគេរបស់ ថៃ និងមានវ័យក្មេងជាងគេបំផុតក្នុងប្រវត្តិសាស្រ្ត៦០ឆ្នាំរបស់ប្រទេសនេះ ពេលឡើងកាន់អំណាចនៅថ្ងៃទី៥ខែសីហាឆ្នាំ២០១១ ប៉ុន្តែលោកស្រី ត្រូវគេធ្វើរដ្ឋប្រហារទម្លាក់នៅថ្ងៃទី៧ខែឧសភាឆ្នាំ២០១៤។ ក្រោយមក លោកស្រីយីងឡាក់ បានរស់នៅនិរទេសខ្លួនជិត១០ឆ្នាំ ហើយថ្មីៗ លោកស្រីត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៥ ឆ្នាំ ពាក់ព័ន្ធនឹងករណីគម្រោងស្រូវអង្ករទៀតផង៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


