ព័ត៌មានអន្ដរជាតិ
មហាសេដ្ឋី ឥណ្ឌា គ្រោងរៀបចំពិធី Pre-Wedding លើកទីពីរឲ្យកូនពៅ Anant នៅលើនាវាប្រណិត
សារព័ត៌មាន India Herald បានរាយការណ៍ថា បុរសមានជាងគេបំផុតនៅអាស៊ីមហាសេដ្ឋីឥណ្ឌា Mukesh Ambani គ្រោងនឹងរៀបចំពិធីជប់លៀងឬ Pre-Wedding ឲ្យកូនប្រុសពៅជាលើកទីពីរ នៅលើនាវាប្រណិត ខណៈដែលអាពាហ៍ពិពាហ៍ទ្រង់ទ្រាយធំនឹងប្រារព្ធនៅថ្ងៃទី ១២ខែកក្កដា។
យោងតាមរបាយការណ៍ ព្រឹត្តិការណ៍ Pre-Wedding លើកទីពីរ គ្រោងនឹងធ្វើឡើងនៅលើកប៉ាល់ទេសចរណ៍ ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០ ខែឧសភា។ របាយការណ៍បានបង្ហាញថា នាវាទេសចរណ៍នេះនឹងចាកចេញពីប្រទេសអ៊ីតាលី ហើយបញ្ចប់ការធ្វើដំណើររបស់ខ្លួននៅភាគខាងត្បូងប្រទេសបារាំង វានឹងគ្របដណ្តប់ចម្ងាយ ៤,៣៨០គីឡូម៉ែត្រសម្រាប់រយៈពេលបីថ្ងៃ។

លើសពីនេះ ភ្ញៀវសរុបចំនួន ៨០០ នាក់ នឹងត្រូវបានអញ្ជើញ ហើយបុគ្គលិកផ្នែកបដិសណ្ឋារកិច្ចចំនួន ៦០០នាក់នៃនាវាទេសចរណ៍នឹងមានវត្តមានដើម្បីជួយសម្រួលដល់ពិធីទាំងមូល។ មានរបាយការណ៍ផងដែរថា តារាសម្តែងភាពយន្តឥណ្ឌា Salman Khan, Shah Rukh Khan និង Aamir Khan នឹងចូលរួមពិធីជប់លៀងមុនអាពាហ៍ពិពាហ៍លើកទីពីររួមជាមួយ Ranbir Kapoor និង Alia Bhatt ដែលជាមិត្តជិតស្និទ្ធនឹងកូនប្រុសច្បងរបស់ Mukesh Akash និងប្រពន្ធ Shloka Mehta ថែមទៀត។
ថ្វីបើយ៉ាងណាក៏ដោយ កូនប្រុសពៅ Anant និង Radhika ធ្លាប់បានប្រារព្ធពិធី Pre-Wedding លើកទីមួយ កាលពីពីថ្ងៃទី ០១ ដល់ថ្ងៃទី ០៣ ខែមីនា នៅទីក្រុង Jamnagar ប្រទេសឥណ្ឌា។ ព្រឹត្តិការណ៍នេះបានបង្ហាញពីការសំដែងរបស់សិល្បករ Barbadian pop និង R&B Rihanna ដែលគ្រួសារ Ambani បានចំណាយប្រាក់ចំនួន ៥លានផោន (៦.៣ លានដុល្លារអាមេរិក) ។ ការចំណាយសរុបសម្រាប់ការប្រារព្ធពិធីដ៏ខ្ជះខ្ជាយត្រូវបានប៉ាន់ប្រមាណថាមានចំនួន ១២០ លានផោន (ប្រហែល ១៥១.៩ លានដុល្លារអាមេរិក) សម្រាប់កូនប្រុសសំណព្វចិត្ត។
ទន្ទឹមនោះដែរ ក្នុងពិធី Pre-Wedding កាលលើកទីមួយ មានភ្ញៀវកិត្តិយសនៅក្នុងព្រឹត្តិការណ៍នេះរួមមានប្រធានក្រុមហ៊ុន Meta លោក Mark Zuckerberg សហស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates និងកូនស្រីរបស់អតីតប្រធានាធិបតីអាមេរិក Donald Trump គឺ Ivanka ។
យ៉ាងណាមិញ មិនមែនជារឿងចម្លែកនោះទេ មហាសេដ្ឋី Mukesh Ambani ហ៊ានចាយប្រាក់ច្រើនសន្ធឹកនិងស្វែងរកទីតាំងពិសេសៗសម្រាប់ប្រារព្ធពិធីមង្គលការឲ្យកូនប្រុសពៅប្រចាំគ្រួសារ។ យោងតាមទស្សនាវដ្តី Forbes កាលពីថ្ងៃទី ០៦ ខែឧសភា ទ្រព្យសម្បត្តិរបស់លោកត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន ១១៣ពាន់លានដុល្លារ ដែលធ្វើឲ្យគាត់ក្លាយជាបុគ្គលដែលមានបំផុតនៅអាស៊ី និងជាអ្នកមានបំផុតទី១១ នៅលើពិភពលោក៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មហាសេដ្ឋី Ambani គ្រោងប្រារព្ធមង្គលការកូនពៅនៅវិមាន អង់គ្លេស ដែលទិញក្នុងតម្លៃ ៧៩ លានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


