ព័ត៌មានអន្ដរជាតិ
ចាប់ខ្លួនព្រះចៅអធិការវត្តថៃដែលផ្ញើសារទៅកុមារជាង២០នាក់ សុំរួមភេទ
ប៉ូលិសខេត្ត Udon Thani កាលពីថ្ងៃអង្គារបានឆែកឆេរកុដិរបស់ព្រះសង្ឃ Pramuk Jaroensuk ព្រះជន្ម៤៩វស្សាដែលជាព្រះចៅអធិការវត្តមួយនៅក្នុងស្រុក Ban Pheu បន្ទាប់ពីអ្នកភូមិម្នាក់ឈ្មោះ Noy នៅក្នុងឃុំ Kheu Nam បានដាក់ពាក្យបណ្តឹងដោយចោទប្រកាន់ថា ព្រះចៅអធិការបានហៅកូនស្រីអាយុ១២ឆ្នាំរបស់នាងឲ្យទៅរួមភេទជាមួយព្រះតេជគុណ។
នៅក្នុងកុដិ ក្រុមមន្ត្រីបានរកឃើញទូរស័ព្ទដៃចំនួន២គ្រឿងនិង Tablet មួយគ្រឿងដែលមានវីដេអូឃ្លីបព្រះតេជគុណសម្រេចកាមដោយខ្លួនឯង។ វីដេអូនោះគឺជាវីដេអូដែល Noy អះអាងថា ព្រះតេជគុណ Pramuk ផ្ញើទៅឲ្យកូនស្រីរបស់គាត់រួមជាមួយនឹងពាក្យសរសេរថា “ឆ្លើយតបខ្ញុំវិញផង ប្រសិនបើអ្នកចង់បានប្រាក់ដោយងាយស្រួល”។

Noy បានប្រាប់ប៉ូលិសថា នៅពេលដែលនាងឃើញវីដេអូជាមួយនឹងការអញ្ជើញក្នុងទូរស័ព្ទកូនស្រីរបស់នាង នាងបានឆ្លើយដោយសួរថា តើគាត់ចង់បានអ្វី។
នាងនិយាយថា “អ្នកផ្ញើសារបាននិយាយថា គាត់នឹងឲ្យប្រាក់២,០០០បាតជាថ្នូរនឹងការរួមភេទជាមួយគាត់។ ខ្ញុំបានស្វែងរកឈ្មោះរបស់គាត់ហើយរកឃើញថា គាត់ជាព្រះចៅអធិការវត្តនេះដូច្នេះខ្ញុំបានជូនដំណឹងដល់ប៉ូលិស។ កូនស្រីខ្ញុំបាននិយាយថា មិត្តភក្តិរបស់នាងដែលរៀនថ្នាក់ទី៦ក៏បានទទួលការអញ្ជើញស្រដៀងគ្នាពីជនសង្ស័យដែរ”។

ការស៊ើបអង្កេតបឋមបានបង្ហាញថា ព្រះតេជគុណ Pramuk គឺជាអ្នកស្រុក Khon Kaen និងបួសជាព្រះសង្ឃអស់រយៈពេល២៣ឆ្នាំមកហើយ។ ព្រះតេជគុណបានផ្លាស់មកវត្តក្នុងស្រុក Pheu district នៃខេត្ត Udon Thani កាលពី១១ឆ្នាំមុនហើយត្រូវបានជ្រើសរើសជាព្រះចៅអធិការព្រោះវត្តនេះមានព្រះសង្ឃតែបីអង្គប៉ុណ្ណោះ។
ព្រះតេជគុណ Pramuk បានសារភាពថា ព្រះតេជគុណបានផ្ញើសារអញ្ជើញហើយបានផ្ញើវីដេអូសម្រេចកាមដោយខ្លួនឯងទៅកាន់ក្មេងៗជាង២០នាក់ទាំងប្រុសទាំងស្រីអាយុប្រហែល១១ដល់១៣ឆ្នាំដែលជាមិត្តភក្តិក្នុង Facebook។
ព្រះតេជគុណ Pramuk ត្រូវបានចាប់ផ្សឹកហើយនាំទៅកាន់ប៉ុស្តិប៉ូលិស។ ព្រះតេជគុណត្រូវបានចោទប្រកាន់ពីបទផ្សព្វផ្សាយរូបភាពអាសអាភាសនិងប៉ុនប៉ងរួមភេទជាមួយមនុស្សមិនទាន់គ្រប់អាយុ៕

ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ The Nation
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


