ព័ត៌មានអន្ដរជាតិ
បុរសឥណ្ឌា ត្រូវមាន់ខ្លួនឯងចាក់មួយខ្នាយស្លាប់ ពេលរៀបយកទៅជល់
សត្វមាន់ តខ្នាយកំបិតដើម្បីយកទៅជល់ បានសម្លាប់ម្ចាស់ខ្លួនឯងនៅភាគខាងត្បូងប្រទេស ឥណ្ឌា។
ម្ចាស់ត្រូវមាន់ចាក់មួយខ្នាយចំ ក្រលៀន ពេលវាព្យាយាមរត់។ បុរសរូបនោះបានស្លាប់នៅតាមផ្លូវទៅមន្ទីរពេទ្យ ដោយសារតែហូរឈាមច្រើនពេក។
ពេលនេះប៉ូលិសកំពុងតែស្វែងរកមនុស្សចំនួន១៥នាក់បន្ថែមទៀត ដែលបានចូលរួមនៅក្នុងល្បែងជល់មាន់ខុសច្បាប់ក្នុងភូមិ Lothunur នៃរដ្ឋ Telangana កាលពីដើមសប្តាហ៍នេះ។
សត្វមាន់ត្រូវបានរក្សាទុកនៅប៉ុស្តិ៍ប៉ូលិស មុនពេលបញ្ជូនទៅកសិដ្ឋានមួយ។
ប៉ូលិសនិយាយថា សត្វមាន់ កំពុងត្រៀមខ្លួនដើម្បីចូលរួមក្នុងការជល់ នៅពេលវាព្យាយាមរត់គេច។ ម្ចាស់មាន់ប៉ុនប៉ងចាប់វា តែត្រូវមាន់ចាក់មួយខ្នាយកាំបិតដែលមានប្រវែង៧សង់ទីម៉ែត្រ។
ទីភ្នាក់ងារសារព័ត៌មាន AFP បានរាយការណ៍ថា អ្នកដែលចូលរួមក្នុងព្រឹត្តិការណ៍នេះ ត្រូវប្រឈមនឹងការចោទប្រកាន់ពីបទមនុស្សឃាត ការភ្នាល់ខុសច្បាប់ និងរៀបចំការជល់មាន់។
នេះមិនមែនជាលើកទី១ទេ ដែលម្ចាស់ត្រូវបានសម្លាប់ដោយមាន់ជល់របស់ខ្លួនឯង។ កាលពីឆ្នាំមុន បុរសម្នាក់នៅរដ្ឋ Andhra Pradesh បានស្លាប់ បន្ទាប់ពីគាត់ត្រូវបានមាន់ចាក់មួយខ្នាយចំកញ្ចឹងក៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ BBC
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


