Connect with us

ព័ត៌មានអន្ដរជាតិ

ពលរដ្ឋ​អាមេរិក៤នាក់ក្នុង​ចំណោម​​៥​ បារម្ភ​ប្រទេស​ខ្លួន​ធ្លាក់​ចូល​ក្នុង​ភាព​វឹកវរ

បានផុស

នៅ

ជន​ជាតិ​អាមេរិក បាន​បង្ហាញ​ក្ដី​ព្រួយ​បារម្ភ​ថា ប្រទេស​របស់​ខ្លួន​នឹង​អាចធ្លាក់​ចូល​ទៅ​ក្នុង​ស្ថានភាព​ច្របូក​ច្របល់ បន្ទាប់​ពី​​​ហេតុការណ៍​​ប៉ង​ធ្វើ​ឃាត​បេក្ខភាព​ប្រធានាធិបតី​លោក ដូណាល់ ត្រាំ កាល​ពី​សប្ដាហ៍មុន ហើយ​ជា​ពិសេស​ ពួក​គេ​គិត​ថា ថ្ងៃ​បោះឆ្នោត​នា​ខែ​វិច្ឆិកា​ខាង​មុខ អាច​​កើត​មាន​អំពើ​ហិង្សា​នយោបាយ​កាន់​តែ​ខ្លាំង​ឡើង។ នេះ​បើ​យោង​តាម​ការ​​​ស្ទង់​មតិ​​រយៈពេល​២​ថ្ងៃ​ ដែល​ទើប​បញ្ចប់កាលពី​ថ្ងៃ​​ទី​១៦ ខែ​កក្កដា ឆ្នាំ​២០២៤ និង​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​​​ទីភ្នាក់ងារ​ព័ត៌មាន Reuters និង​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ​សកល​របស់​បារាំង IPSOS។

ការ​តវ៉ា​ប្រឆាំង​លទ្ធផល​បោះឆ្នោត​​នៅ​អាមេរិក កាល​ឆ្នាំ​២០២១ (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ស្ទង់​មតិ បាន​រក​ឃើញ​ថា មាន​ប្រជាជន​ចំនួន៨០% បាន​និយាយ​ថា ពួក​គេ​យល់​ស្រប​នឹង​​​មតិ​​ដែល​​បាន​លើក​ឡើង​អំពី​ភាព​វឹកវរ​ពិបាក​នឹង​គ្រប់គ្រង​នៅ​ក្នុង​ឆាក​នយោបាយ​អាមេរិក។ ការ​ស្ទង់​មតិ​នេះ ធ្វើ​ឡើង​​នៅ​លើ​ប្រព័ន្ធ​អនឡាញ ដោយ​មាន​ការ​ចូលរួម​ពី​ជនជាតិ​អាមេរិក​ចំនួន ១ ២០២​​នាក់ ដែល​សុទ្ធ​តែ​ជា​មនុស្ស​ពេញ​វ័យ​ ហើយ​ក្នុង​នោះ​មាន​អ្នក​បោះឆ្នោត​ដែល​បាន​ចុះឈ្មោះ​ត្រឹមត្រូវ​​ចំនួន ៩៩២​នាក់។

ទន្ទឹម​នោះ ការ​ស្ទង់​មតិ​ដដែល​នេះ បាន​រក​ឃើញ​ទៀត​ថា មាន​សម្លេង​គាំទ្រ​លើ​បេក្ខភាព​​គណបក្ស​សាធារណរដ្ឋ​​​លោក ដូណាល់ ត្រាំ ច្រើន​ជាង​​បេក្ខភាព​​គណបក្ស​ប្រជាធិបតេយ្យ​​លោក ចូ បៃដិន នៅ​ក្នុង​សម្លេង ៤៣% ទល់​នឹង ៤១%។ តួ​លេខ​នេះ បាន​បង្ហាញ​ថា មិន​មាន​ការ​ជំរុញ​ឲ្យ​មាន​ភាព​ខុស​គ្នា​ខ្លាំង​នោះ​ទេ បើ​ធៀប​នឹង​ការ​ស្ទង់​មតិ​លើកៗ​មុន ​​បន្ទាប់់​ពី​លោក ត្រាំ ត្រូវ​គេ​ប៉ង​ធ្វើ​ឃាត​មិន​បាន​សម្រេច​កាល​ពី​ថ្ងៃ​សៅរ៍​ទី​១៣ ខែ​កក្កដា។

អ្នកឆ្លើយ​ប្រមាណ៨៤% ​ក្នុង​ការ​ស្ទង់​មតិ​ដោយ Reuters និង IPSOS បាន​​​សម្ដែង​ពី​ក្ដី​បារម្ភ​ថា ក្រុម​ជ្រុល​និយម អាច​នឹង​​​​​បង្កើត​សកម្មភាព​​ហិង្សា​នានា ក្រោយ​ពី​ការ​ប្រកាស​​លទ្ធផល​បោះឆ្នោតជាតិ។​ វា​ជា​ចំនួន​កើន​ឡើង​នៃ​ក្ដី​​ព្រួយ​បារម្ភ​របស់​ពលរដ្ឋ​អាមេរិក បើធៀប​​នឹង​ការ​​ស្ទង់​មតិ​លើក​មុនធ្វើ​ឡើង​​កាល​ពី​​ខែ​ឧសភា​កន្លង​ទៅ ដែល​​បង្ហាញ​ថា មាន​ត្រឹម ៧៤%ប៉ុណ្ណោះ ដែល​ធ្លាប់​​ភ័យ​ព្រួយ​ពី​ការ​កកើត​អំពើ​ហិង្សា​ក្រោយ​ការ​បោះឆ្នោត។

សេចក្ដី​ព្រួយ​ភ័យ​របស់​​ប្រជាជន​អាមេរិក​ចំពោះ​ហិង្សា​នយោបាយ បាន​កើន​ឡើង​កាន់តែ​ច្រើន​ឡើងៗ បន្ទាប់​ពី​ហេតុការណ៍​​​ថ្ងៃ​ទី​៦ខែ​មករា ឆ្នាំ​២០២១ ដែល​គ្រា​នោះ ក្រុម​អ្នក​គាំទ្រ​លោក ដូណាល់ ត្រាំ រាប់​ម៉ឺន​នាក់ បាន​នាំគ្នា​ប្រមូល​ផ្ដុំ​វាយ​ប្រហារ​​ការិយាល័យ​រដ្ឋាភិបាល​សហព័ន្ធ ដើម្បី​តវ៉ា​នឹង​លទ្ធផល​ឆ្នោត ក្រោយ​ចាញ់​សម្លេង​គាំទ្រ​លោក បៃដិន។ ពេល​នោះ មាន​មនុស្ស​៤​នាក់​បាន​ស្លាប់ ហើយ​មាន​មន្ត្រី​ប៉ូលិស​ម្នាក់​បាន​បាត់បង់​ជីវិត​ នៅ​ថ្ងៃ​បន្ទាប់។

សូម​បញ្ជាក់​ថា លោក ត្រាំ បាន​រួច​ផុត​ជីវិត​ពី​ការ​ប៉ុនប៉ង​ធ្វើ​ឃាត ដោយ​ខ្មាន់​កាំភ្លើង​ម្នាក់​ឈ្មោះ Thomas Matthew Crooks ខណៈ​កំពុង​ចូលរួម​ជួប​ជុំ​អ្នក​គាំទ្រ​នៅ​ទីក្រុង Butler នៃ​រដ្ឋ Pennsylvania។ ហេតុការណ៍​ដ៏​អាក្រក់​នេះ បាន​ផ្ដាច់​ជីវិត​មនុស្ស​ចំនួន២​នាក់ ក្នុង​នោះ​ម្នាក់​ជា​ខ្មាន់​កាំភ្លើង និង​ម្នាក់​ទៀត​ជា​អ្នក​ចូលរួម​ក្នុង​ពិធី​របស់​លោក ត្រាំ។

ហេតុការណ៍​ស្រដៀង​គ្នានេះ ធ្លាប់​បាន​កើត​ឡើង​ម្ដង​រួច​មក​ហើយ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក គឺ​នៅ​អំឡុង​ពេល​ភាព​វឹក​វរ​នយោបាយ​​ទសវត្សរ៍​​ឆ្នាំ​១៩៦០ ដែល​កាល​ណោះ​ លោក John F. Kennedy ប្រធានាធិបតី​ទី​៣៥​ ត្រូវ​បាន​គេ​ធ្វើ​ឃាត​បាន​សម្រេច​​នៅ​ក្នុង​ឆ្នាំ​១៩៦៣ បន្ទាប់​មក​ក៏​មាន​ធ្វើ​ឃាត​ម្ដង​ទៀត​ទៅ​លើ​បេក្ខភាព​បក្ស​ប្រជាធិបតេយ្យ​លោក Robert F. Kennedy ដែល​ត្រូវ​ជា​ក្មួយ​លោក John F. Kennedy នៅ​ក្នុង​ឆ្នាំ​១៩៦៨៕

លោក John F. Kennedy (រូបភាព៖ AAP)

ដោយ៖ ឈាង​​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១២ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៨ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានជាតិ៣២ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ៣៤ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានជាតិ៤៨ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម