ព័ត៌មានអន្ដរជាតិ
វៀតណាម ឆ្លើយតបមកកម្ពុជា រឿងដកខ្លួនចេញពីគម្រោង CLV
ឆ្លើយតបការសម្រេចចិត្តរបស់កម្ពុជា ដែលចាកចេញពីគម្រោង CLV, ភាគីវៀតណាម បានប្រកាសថា ខ្លួននឹងនៅតែបន្តប្រឹក្សាជាមួយកម្ពុជាក៏ដូចជាឡាវផងដែរ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត។ នេះបើតាមការចុះផ្សាយរបស់ VN Express។

នៅក្នុងសន្និសីទសារព័ត៌មាន កាលពីរសៀលថ្ងៃព្រហស្បតិ៍ទី១៧ខែតុលាឆ្នាំ២០២៤ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម អ្នកស្រី Pham Thu Hang បញ្ជាក់ថា «ក្នុងរយៈពេល២៥ឆ្នាំមកនេះ តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម បានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ទំនាក់ទំនងប្រពៃណីនិងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការផ្លាស់ប្តូរប្រជាជននិងប្រជាជន ព្រមទាំងរួមចំណែកដល់ការកាត់បន្ថយគម្លាតអភិវឌ្ឍន៍ និង លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ព្រំដែននៃប្រទេសទាំងបី។ វៀតណាមនឹងបន្តពិគ្រោះយោបល់ជាមួយឡាវនិងកម្ពុជា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ និងជាក់ស្តែងក្នុងចំណោមប្រជាជាតិទាំងបី ស្របតាមដំណាក់កាលអភិវឌ្ឍន៍ថ្មី ផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងបី ពង្រឹងសហគមន៍អាស៊ាន និងរួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់»។
សូមបញ្ជាក់ថា កម្ពុជា បានប្រកាសដកខ្លួនចេញពីគម្រោង CLV-DTA កាលពីថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២៤ ដោយបើយោងតាមសម្ដេចតេជោ ហ៊ុន សែន, មូលហេតុដែលនាំឲ្យកម្ពុជាសម្រេចដកខ្លួន គឺព្រោះតែមានក្រុមជ្រុលនិយម ចាប់យកប្រធានបទគម្រោងនេះ ធ្វើជាអាវុធនយោបាយ មួលបង្កាច់ និងវាយប្រហារចំពោះរាជរដ្ឋាភិបាល ដោយការភូតកុហកឥតឈប់ឈរចំពោះប្រជាជនដែលបានធ្វើឲ្យប្រជាជនមួយចំនួនមានការភ័ន្តច្រឡំ ដូចជា ការចោទប្រកាន់ថា រាជរដ្ឋាភិបាលបានកាត់ទឹកដីនៃខេត្តទាំង ៤ នៃភាគឦសានឲ្យទៅបរទេសជាដើម។

មិនត្រឹមប៉ុណ្ណឹង ក្រុមជ្រុលនិយមក៏ប្រើរឿងនេះ ដើម្បីញុះញង់ និងបំផុសបំផុលប្រជាជន ឲ្យចូលរួមអនុវត្តនូវផែនការ ១៨ សីហា ក្នុងការប៉ុនប៉ងអុកឡុកបង្កអស្ថិរភាពដល់សង្គមជាតិផងដែរ។
ក្រៅពីនេះ សម្ដេចតេជោ អះអាងថា ក៏ព្រោះតែការខ្វល់ខ្វាយរបស់ប្រជាជនលើបញ្ហាទឹកដី និងភាពចាំបាច់ខាងនយោបាយ ដើម្បី “ដកអាវុធចេញពីដៃពួកជ្រុលនិយម” កុំយកគម្រោង CLV-DTA ធ្វើជាឈ្នាន់បោកប្រាស់ពលរដ្ឋ, សម្ដេច ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា បានពិភាក្សាគ្នាជាមួយសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំមួយចំនួនផ្សេងទៀត ដោយសម្រេចថា នឹងដកកម្ពុជាចេញពីគម្រោង CLV តែម្តង៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


