ព័ត៌មានអន្ដរជាតិ
រកឃើញអាចម៍ផ្កាយតម្លៃមហាសាលហើយ ម្តេចណាសា មិនអាចយកធនធាននោះ មកចែកមនុស្សនៅផែនដីបាន?
ប្រហែលជាមានមនុស្សមួយចំនួនជ្រាបរួចមកហើយ ពាក់ព័ន្ធអាចម៍ផ្កាយមួយដែលពោរពេញទៅដោយលោហធាតុមានតម្លៃមហាសាល ត្រូវបានអង្គការណាសារកឃើញ ហើយក៏មានអ្នកចង់ដឹងដែរថាតើ មកទល់ពេលនេះ បេសកកម្មរុករកធនធានមានតម្លៃនៅទីនោះ យ៉ាងម៉េចហើយ?
ដំបូងឡើយ យើងសូមរម្លឹកបន្តិចសិន, កាលពីឆ្នាំមុន អង្គការណាសា បានចាប់ផ្តើមបេសកកម្មដោយជោគជ័យ បាញ់បង្ហោះយានអវកាសដើម្បីទៅរុករកអាចម៍ផ្កាយ 16 Psyche ដែលគេជឿថា វាពោរពេញទៅដោយធនធានដូចជាសារធាតុដែក នីកែល និងមាស តម្លៃ ១០ ០០០ ក្វាទ្រីលានដុល្លា (១០ ០០០ ០០០ ០០០ ០០០ ០០០ ០០០ ០០០)។
តាមការគុណគូររបស់អ្នកជំនាញ បើសិនជាគេយកមាសរបស់អាចម៍ផ្កាយនេះមកចែកស្មើៗគ្នាដល់មនុស្សទាំងអស់លើពិភពលោក មនុស្សម្នាក់ៗនឹងទទួលបានទ្រព្យស្មើនឹង ១ ៤០០ លានដុល្លារ សមល្មមឲ្យម្នាក់ៗក្លាយជាមហាសេដ្ឋីបាន។
ដូច្នេះហើយ ទើបមានការចោទជាសំណួរថាតើ បើរកឃើញកន្លែងមានធនធានមហាសាលបែបនេះហើយ ហេតុអ្វីអង្គការណាសា មិនព្រមនាំយកសារធាតុមានតម្លៃទាំងនោះមកផែនដីមក?
ជុំវិញបញ្ហានេះ តាមការចុះផ្សាយរបស់ Unilad កាលពីថ្ងៃពុធទី២០ខែវិច្ឆិកាឆ្នាំ២០២៣, អ្នកជំនាញផ្នែកសេដ្ឋកិច្ចនិងអង្គការណាសា បានលើកឡើងផលវិបាកចំនួន២ចំណុច ដែលធ្វើឲ្យដំណើរការនាំយកធនធានមានតម្លៃពីអាចម៍ផ្កាយ 16 Psyche មកកាន់ភពផែនដីមិនបាន។
ទី១៖ អាចម៍ផ្កាយនោះ គឺស្ថិតនៅឆ្ងាយពេកហើយពោលគឺចម្ងាយ ៤ ០២៣ ៣៦០ ០០០គីឡូម៉ែត្រពីភពផែនដី ដូច្នេះវាជារឿងដ៏លំបាកបំផុតសម្រាប់ការដឹកជញ្ជូន ហើយប្រតិបត្តិការម្តងៗក៏ត្រូវចាយលុយវាល់លានដែរ មិនស្រួលទេ!
ទី២៖ បើកាលណា ធនធានពីអាចម៍ផ្កាយនេះ មកដល់ភពផែនដីហើយម្នាក់ៗក្លាយទៅជាមហាសេដ្ឋីមែននោះ ច្បាស់ណាស់សេដ្ឋកិច្ចនឹងដាំក្បាលចុះ ព្រោះអ្វីៗនៅលើភពផែនដីនេះ ប្រែជាគ្មានតម្លៃ។
ឆ្នាំមុន យាន SpaceX Falcon Heavy បានហោះចេញពីស្ថានីយ Space Launch Complex 39A ឆ្ពោះទៅរកអាចម៍ផ្កាយ 16 Psyche ដោយគេប៉ាន់ស្មានថា ដំណើរនេះនឹងចាយពេលរហូតដល់ទៅខែកក្កដា ឆ្នាំ ២០២៩ឯណោះទើបទៅដល់។
យោងតាមអង្គការណាសា អាចម៍ផ្កាយនេះមានមុខកាត់ ២៨០គីឡូម៉ែត្រ និងទទឹង២៣២គីឡូម៉ែត្រ ហើយមានផ្ទៃក្រឡា ១៦៥ ៨០០គីឡូម៉ែត្រការ៉េ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ណាសា ជោគជ័យបាញ់បង្ហោះយានអវកាស ទៅកាន់អាចម៍ផ្កាយ ដែលមានតម្លៃ សមល្មមឲ្យមនុស្សមួយផែនដី ក្លាយជាមហាសេដ្ឋី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


