ព័ត៌មានអន្ដរជាតិ
លោក បៃដិន លើកទោសឲ្យកូន ព្រោះខ្លាចគេធ្វើបាបកូន ពេលគាត់អស់តំណែង
កាលពីថ្ងៃអាទិត្យទី១ខែធ្នូឆ្នាំ២០២៤ មានមតិរិះគន់យ៉ាងចាស់ដៃជុំវិញការសម្រេចចិត្តរបស់ប្រធានាធិបតីជិតផុតអាណត្តិអាមេរិកលោក ចូ បៃដិន ក្នុងការលើកទោសឲ្យកូនប្រុសឈ្មោះ ហាន់ធើ ហើយពាក់ព័ន្ធរឿងនេះ សេតវិមានបានចេញមុខបញ្ជាក់យ៉ាងច្បាស់ថា ហេតុផលធំមួយក្នុងចំណោមហេតុផលដែលលោក បៃដិន លើកទោសឲ្យកូនប្រុសគឺដោយសារតែក្តីបារម្ភថា អ្នកចូលកាន់តំណែងថ្មីដែលជាគូប្រជែងនយោបាយ នឹងធ្វើបាបកូនប្រុសពេលគាត់អស់តំណែងទៅ។

ម្យ៉ាងវិញទៀត សេតវិមាន បានគូសបញ្ជាក់ថា នេះមិនមែនទើបលើកដំបូងឡើយដែលប្រធានាធិបតីអាមេរិកមួយរូប ផ្តល់ការលើកលែងទោសដល់សាច់ញាតិ។ តួយ៉ាង លោក Bill Clinton ក៏ធ្លាប់លើកទោសឲ្យប្អូនប្រុស Roger Clinton ហើយលោក ដូណាល់ ត្រាំ ក៏ធ្លាប់អត់ឱនឲ្យដន្លងឈ្មោះ Charles Kushner មុនពេលចាកចេញពីតំណែងផងដែរ។
មុននេះ លោក បៃដិន បានចុះហត្ថលេខាអត់ឱនឲ្យកូនប្រុសដែលត្រូវកាត់ទោសនៅឆ្នាំនេះ លើបទចោទប្រកាន់ចំនួន៣ករណី ពាក់ព័ន្ធការកាន់កាប់អាវុធនិងគេចពន្ធ ហើយប្រកាសថា កូនប្រុសរបស់គាត់ត្រូវគេកាត់ទោសដោយអយុត្តិធម៌បំផុត ព្រោះតែទំនាក់ទំនងគ្រួសារ។ អ្នកខ្លះស្ទើរតែគ្មានការកាត់ទោសផងលើបទឧក្រិដ្ឋបែបនេះ ប៉ុន្តែនេះបង្ហាញយ៉ាងច្បាស់ថា ហាន់ធើ ត្រូវគេធ្វើដាក់ ខុសពីអ្នកដទៃ។
ជុំវិញបញ្ហានេះដែរ ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ដូណាល់ ត្រាំ បានរិះគន់ចំៗ ដោយហៅការសម្រេចចិត្តរបស់លោក បៃដិន ថាជា «ការបំពានយុត្តិធម៌» ហើយបង្ហើបថា លោកក៏ប្រហែលជាលើកលែងទោសឲ្យអ្នកដែលជាប់ពន្ធនាគារដោយសារកុបកម្មថ្ងៃទី៦ខែមករានៅវិមានកាពីតូលដូចគ្នា។

ការសម្រេចចិត្តរបស់លោកបៃដិន គឺផ្ទុយការប្តេជ្ញាចិត្តរបស់គាត់កាលពីខែមិថុនា ដែលបង្ហាញឆន្ទៈថា លោកគ្មានថ្ងៃលើកលែងទោសដល់កូនប្រុសម្នាក់នេះឡើយ។
ពេលនោះ លោកបានឆ្លើយតបសំណួរអ្នកកាសែត ក្នុងអំឡុងកិច្ចប្រជុំ G7 នៅឯភាគខាងត្បូងប្រទេសអ៊ីតាលីថា “ខ្ញុំពេញចិត្តចំពោះនីតិវិធីច្បាប់ ហើយខ្ញុំនឹងមិនធ្វើអ្វីទាំងអស់។ ខ្ញុំគោរពតាមសេចក្តីសម្រេចរបស់គណៈវិនិច្ឆ័យ ហើយខ្ញុំនឹងមិនលើកលែងទោសដល់កូនឡើយ”។
សូមបញ្ជាក់ជាថ្មី លោក ហាន់ធើ ត្រូវបានតុលាការរដ្ឋ Delaware ចោទប្រកាន់ពីបទកុហកលើពាក្យស្នើសុំទិញកាំភ្លើងក្នុងឆ្នាំ២០១៨ ដោយបន្លំថា គាត់មិនមែនជាអ្នកញៀនថ្នាំទាំងដែលពេលនោះ គាត់កំពុងប្រើប្រាស់កូកាអ៊ីន។ ជុំវិញដំណើរការនោះ លោក ហាន់ធើ បានក្លាយជាកូនប្រុសប្រធានាធិបតីកំពុងកាន់តំណែងដំបូងគេក្នុងប្រវត្តិសាស្រ្តអាមេរិក ដែលត្រូវបានកាត់ទោសនៅក្នុងតុលាការសហព័ន្ធ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


