ព័ត៌មានអន្ដរជាតិ
រញ្ជួយដីកម្រិតធ្ងន់ វាយប្រហាររដ្ឋកាលីហ្វ័រញ៉ា ខណៈមនុស្សរាប់លាននាក់ សម្រុកជម្លៀសចេញ
កាលពីថ្ងៃព្រហស្បតិ៍ទី៥ខែធ្នូឆ្នាំ២០២៤ រដ្ឋ កាលីហ្វ័រញ៉ា ត្រូវរងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧.០រ៉ិច័ទ័រ ហើយភ្លាមៗក៏មានការទាញសញ្ញារលកយក្សស៊ូណាមិផងដែរនៅតាមបណ្តោយឆ្នេរចាប់ពីភាគខាងជើងរដ្ឋកាលីហ្វ័រនីញ៉ា ដល់ភាគខាងត្បូងរដ្ឋ អូរេហ្គន់ ប៉ុន្តែក្រោយមកក៏ដកចេញវិញ។

យោងតាមភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក, រញ្ជួយដីនេះវាយប្រហារនៅម៉ោង ១០:៤៤នាទីព្រឹក មានជម្រៅ ១០គីឡូម៉ែត្រ ជាមួយចំណុចកណ្តាលនៅជិតទីក្រុង Ferndale នៃតំបន់ Humboldt។
ភ្លាមនោះ អភិបាលរដ្ឋលោក Gavin Newsom ក៏ប្រកាសអាសន្នផងដែរ ហើយសារព្រមានអំពីរលកយក្សស៊ូណាមិ ត្រូវបានផ្ញើទៅកាន់ពលរដ្ឋរាប់លាននាក់ ជាហេតុជំរុញឲ្យមានការជម្លៀសមនុស្សទ្រង់ទ្រាយធំចេញពីតំបន់ឆ្នេរសមុទ្រ បង្កការកកស្ទះចរាចរណ៍រាប់ម៉ោង។

ទោះបីជាយ៉ាងណាក៏ដោយ រញ្ជួយដីនេះមានរយៈពេលខ្លីប៉ុណ្ណោះ ហើយក៏ជាសំណាងល្អដែរ ដែលគ្មានសេចក្តីរាយការណ៍អំពីមនុស្សស្លាប់ ឬការខូចខាតហេដ្ឋារចនាសម្ព័ន្ធអ្វីធ្ងន់ធ្ងរនោះទេ ប៉ុន្តែមនុស្សជាង ១ម៉ឺននាក់នៅតំបន់ Humboldt មិនមានអគ្គិសនីប្រើប្រាស់ឡើយ ក្រោយកើតគ្រោះធម្មជាតិនេះ។

សូមបញ្ជាក់ថា នេះគឺជាគ្រោះរញ្ជួយដីកម្រិតធ្ងន់បំផុតដែលវាយប្រហាររដ្ឋកាលីហ្វ័រញ៉ា ចាប់តាំងពីរញ្ជួយដីកម្រិត ៧.១រ៉ិចទ័រ វាយប្រហារទីក្រុង Ridgecrest ក្នុងឆ្នាំ២០១៩។
យោងតាមក្រុមស្ទាបស្ទង់ភូមិសាស្ត្រកាលីហ្វ័រញ៉ា, ឆ្នេរសមុទ្ររបស់រដ្ឋនេះ ត្រូវវាយប្រហារដោយរលកយក្សស៊ូណាមិជាង១៥០លើកចាប់តាំងពីឆ្នាំ១៨០០មក ប៉ុន្តែភាគច្រើន មិនធ្ងន់ធ្ងរទេ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ គ្រោះរញ្ជួយដី និងព្យុះត្រូពិក វាយប្រហាររដ្ឋកាលីហ្វ័រញ៉ា ក្នុងពេលតែមួយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


