ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ប្រកាសផ្តល់ទីជ្រកកោនដល់ជនរងគ្រោះដោយភ្លើងឆេះព្រៃនៅកាលីហ្វ័រញ៉ា តែមានលក្ខខណ្ឌ
រុស្ស៊ី បានប្រកាសឲ្យជនរងគ្រោះដោយសារភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រញ៉ា នៃសហរដ្ឋអាមេរិក អាចមកជ្រកកោននៅប្រទេសរបស់ខ្លួនបាន ប៉ុន្តែមានលក្ខខណ្ឌ។

ក្នុងបទសម្ភាសជាមួយសារព័ត៌មាន TASS កាលពីថ្ងៃចន្ទទី១៣ខែមករាឆ្នាំ២០២៥ អភិបាលតំបន់ Kherson លោក Vladimir Saldo និយាយថា តំបន់នេះត្រៀមរួចជាស្រេចដើម្បីផ្តល់ការជ្រកកោនដល់អ្នកដែលរងប៉ះពាល់ដោយសារភ្លើងឆេះព្រៃនៅកាលីហ្វ័រញ៉ា ប៉ុន្តែមិនមែនជនរងគ្រោះទាំងអស់សុទ្ធតែអាចមកស្នាក់អាស្រ័យបានទេ ពោលគឺក្នុងលក្ខខណ្ឌថា សិទ្ធិគឺមានសម្រាប់តែនរណាដែលមិនគាំទ្រកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ឬរបបអ៊ុយក្រែនប៉ុណ្ណោះ។
លោកគូសបញ្ជាក់ថា «ទោះបីអាមេរិក មានគោលនយោបាយប្រឆាំងរុស្ស៊ីដោយបើកចំហក៏ដោយ តែយើងមិនរើសអើងឡើយ! ភ្លើងឆេះនៅរដ្ឋកាលីហ្វ័រញ៉ា មានប្រជាជនច្រើនបានបាត់បង់ផ្ទះសម្បែង»។

គិតត្រឹមថ្ងៃអង្គារទី១៤ខែមករាឆ្នាំ២០២៥ ទីក្រុង LA នៃរដ្ឋកាលីហ្វ័រញ៉ា នៅតែកំពុងប្រយុទ្ធតស៊ូជាមួយភ្លើងឆេះព្រៃយ៉ាងធំចំនួន៣នៅឡើយ ហើយក្នុងនោះមានអគ្គិភ័យ Palisades ដែលធំជាងគេ ប៉ុន្តែទើបគ្រប់គ្រងបាន១៤%ប៉ុណ្ណោះ បន្ទាប់មកគឺអគ្គិភ័យ Eaton គ្រប់គ្រងបាន៣៣%។
ទន្ទឹមនោះ តួលេខមនុស្សស្លាប់ក្នុងវិនាសកម្មនេះ នៅតែមាន២៤នាក់ដដែលទេ ខណៈក្រុមរុករកនិងជួយសង្គ្រោះកំពុងបន្តប្រតិបត្តិការរបស់ពួកគេទាំងយប់ទាំងថ្ងៃ គ្មានពេលសម្រាក។
មហន្តរាយភ្លើងឆេះព្រៃនេះ បានដុតកម្ទេចផ្ទៃដីជាង ១៦ ១៨៧ហិកតា ខណៈសំណង់អគារនិងផ្ទះជាង ១២ ០០០ខ្នងត្រូវខូចខាតឬខ្ទេចទាំងស្រុង ចំណែកពលរដ្ឋ ១៥០ ០០០នាក់ ត្រូវបញ្ជាឲ្យជម្លៀសទៅកាន់ទីសុវត្ថិភាព៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រលកខ្យល់ល្បឿនជាង១០០គ.ម/ម៉ោង នឹងធ្វើឲ្យ LA កើតភ្លើងឆេះព្រៃ កាន់តែសាហាវៗថែមទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


