ព័ត៌មានអន្ដរជាតិ
អ្នកក្រុងហាណូយ អង្គុយចាំទិញមាស តាំងពីម៉ោង ៣ ទៀបភ្លឺ នៅថ្ងៃនាំសំណាងល្អ
អ្នកក្រុងហាណូយ បាននាំគ្នាសម្រុកទៅទិញមាស ដោយអង្គុយចាំនៅខាងក្រៅហាងមាសតាំងពីម៉ោង ៣ ទៀបភ្លឺ ដោយសារតែពួកគេជឿថាការទិញមាសនៅថ្ងៃ God of Wealth Day នឹងនាំសំណាងនិងភាពរុងរឿង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃសៅរ៍ទី០៨ខែកុម្ភៈឆ្នាំ២០២៥។

គេឃើញមនុស្សយ៉ាងច្រើន អង្គុយនៅខាងក្រៅហាងមាសលើផ្លូវ Tran Nhan Tong នៅក្នុងទីក្រុងហាណូយ តាំងពីម៉ោង៣ព្រឹកថ្ងៃសុក្រ ក្រោមអាកាសធាតុដ៏ត្រជាក់ និងមានភ្លៀងរលឹមទៀតផង ដើម្បីចាំទិញមាសពីហាងដែលបើកលក់នៅម៉ោងប្រហែល៦:៣០ នាទីព្រឹក។
បើតាមរឿងព្រេងនិទាន, ថ្ងៃ១០រោច ខែពិសាខ ជាថ្ងៃព្រះនៃទ្រព្យសម្បត្តិ (God of Wealth Day) ត្រឡប់ទៅកាន់ឋានសួគ៌វិញ។ ការទិញមាសក្នុងថ្ងៃនេះចាត់ទុកថាជាវិធីនៃការថ្វាយបង្គំព្រះ នឹងនាំលាភសំណាង និងភាពរុងរឿងដល់អ្នកទិញមាសក្នុងឆ្នាំនេះ។ ប៉ុន្តែអបិយជំនឿនេះក៏បានធ្វើឲ្យ តម្រូវការកើនឡើង ដែលជំរុញឱ្យតម្លៃមាសឡើងខ្ពស់ជាងថ្ងៃធម្មតា។
បើទោះការទិញមាសនៅថ្ងៃ God of Wealth Day ដើម្បីសំណាងល្អគឺជាប្រពៃណីសម្រាប់ជនជាតិវៀតណាមជាច្រើនក៏ដោយ ក៏អ្នកជំនាញផ្នែកហិរញ្ញវត្ថុមួយចំនួនបានណែនាំប្រជាជនកុំឱ្យទិញច្រើនពេកនៅពេលដែលតម្លៃឡើងដល់កំពូល។ អ្នកជំនាញថា ប្រជាជនគួរតែគិតគូរពីពេលវេលា និងបញ្ហាហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីធ្វើការសម្រេចចិត្តត្រឹមត្រូវ និងចៀសវាងហានិភ័យដែលកើតមាន។
នៅក្នុងថ្ងៃដដែលនោះតម្លៃមាសបានកើនឡើងយ៉ាងខ្លាំង និងលើសថ្ងៃធម្មតារហូតដល់ ៩០ លានដុងស្មើនឹង ៣៥៥០ ដុល្លារអាមេរិកក្នុងមួយតម្លឹង៕



អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


