ព័ត៌មានអន្ដរជាតិ
មន្ត្រីយោធាកំពូលពីររូបរបស់អាមេរិក ត្រូវបណ្តេញចេញពីតំណែង
មិនត្រឹមតែរដ្ឋបាលស៊ីវិលដែលរងផលប៉ះពាល់ដោយសារកំណែទម្រង់រដ្ឋបាលសហព័ន្ធរបស់រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ នៅក្នុងជួរកងទ័ពក៏រងផលប៉ះពាល់នេះដែរ។ យោងសេចក្តីរាយការណ៍របស់សារព័ត៌មាន New York Times, រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក Pete Hegseth ដែលទើបទទួលបានការអនុម័តយល់ព្រមពីព្រឹទ្ធសភាអាមេរិកសម្រាប់ដំណែងរដ្ឋមន្ត្រីការពារជាតិអាមេរិកជំនួសលោក Lloyd Austin បានបណ្តេញប្រមុខយោធាជាន់ខ្ពស់អាមេរិកសំខាន់ៗពីររូប។

សេចក្តីរាយការណ៍នោះ បានឲ្យដឹងថា រដ្ឋមន្ត្រីការពារជាតិ Pete Hegseth បាននិយាយថា គាត់កំពុងបណ្ដេញ ឧត្តមនាវីឯក Lisa Franchetti ដែលជាមន្ត្រីស្រីដំបូងគេដែលឡើងកាន់តំណែងជាប្រធានប្រតិបត្តិការកំពូលរបស់កងនាវាចរ។ ឧត្តមនាវីឯក Franchettii បានចំណាយពេលប្រហែលពាក់កណ្តាលនៃអាជីព៤០ឆ្នាំរបស់គាត់នៅឯសមុទ្រ ដោយបញ្ជានាវាពិឃាត ក្រុមនាវាផ្ទុកយន្តហោះពីរ និងកងនាវាទីប្រាំមួយរបស់សហរដ្ឋអាមេរិក។
ក្នុងសេចក្តីរាយការណ៍ដាច់ដោយឡែកមួយទៀត ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបណ្តេញមន្ត្រីយោធាជាន់ខ្ពស់របស់ប្រទេសមហាអំណាចនេះ ដែលជាប្រពៃណី តួនាទីថ្នាក់ដឹកនាំយោធាជាន់ខ្ពស់នេះត្រូវស្ថិតនៅនឹងដដែល ទោះបីជាការផ្លាស់ប្តូរក្បាលម៉ាស៊ីនរដ្ឋបាលសហព័ន្ធ។
សេចក្តីរាយការណ៍នោះ បានឲ្យដឹងថា ឧត្តមសេនីយផ្កាយបួន Charles Brown Jr. ដែលជាអ្នកបើកយន្តហោះចម្បាំងត្រូវគេស្គាល់ថា C.Q. ដែលបានក្លាយជាជនជាតិអាមេរិកដើមកំណើតអាហ្រ្វិកទី២ ដែលកាន់តំណែងជាប្រធាននោះ។
ការដកតំណែងរបស់ឧត្តមសេនីយ Charles Brown Jr. នឹងត្រូវជំនួសមកវិញដោយឧត្តមសេនីយទ័ពអាកាសផ្កាយបីដែលចូលនិវត្តន៍គឺ Dan Caine ដែលស្និទ្ធស្នាលចំពោះប្រធានាធិបតីដូណាល់ត្រាំ នៅពេលដែលពួកគេបានជួបគ្នានៅអ៊ីរ៉ាក់កាលពី៦ឆ្នាំមុន។
រដ្ឋបាលលោកដូណាល់ ត្រំា ក្នុងអាណត្តិទី២របស់គាត់បានបង្ហាញការកែទម្រង់យ៉ាងខ្លាំងក្នុងរដ្ឋបាលសហព័ន្ធ និងនាំទៅដល់ផលប៉ះពាល់បុគ្គលិករាប់ម៉ឺន រហូតដល់រាប់សែននាក់ តាមរយៈការលុបចោលភ្នាក់ងាររដ្ឋសហព័ន្ធ និងការបណ្តេញបុគ្គលិកដែលជាប់កិច្ចសន្យា៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


