ព័ត៌មានអន្ដរជាតិ
ជាក្ដីសង្ឃឹម! អាមេរិកអាចនឹងមានវ៉ាក់សាំងកូវីដចាក់ឲ្យកុមារឆាប់ៗខាងមុខនេះ
រដ្ឋបាលចំណីអាហារនិងឱសថអាមេរិក (FDA) ធ្លាប់បានបញ្ជាក់ពីការអនុញ្ញាតឲ្យប្រើប្រាស់ជាបន្ទាន់ (EUA) ចំពោះវ៉ាក់សាំងកូវីដ“ បុគ្គលដែលមានអាយុ ១៦ ឆ្នាំឡើងទៅ លើកលែងតែកុមារ” ។

ក្មេងតូចៗត្រូវបានគេដកចេញពីការសាកល្បងព្យាបាលគ្លីនិក ហើយក៏មិនមានទិន្នន័យស្ដីពីសុវត្ថិភាពនិងប្រសិទ្ធភាពវ៉ាក់សាំងនៅក្នុងក្រុមអាយុនោះទេ។ ទោះយ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញសង្ឃឹមថា វ៉ាក់សាំងនេះនឹងត្រូវផ្ដល់ជូនកុមារនៅឆមាសទី ២ នៃឆ្នាំ ២០២១ ។ ដោយសារតែ Pfizer បានក្លាយជាវ៉ាក់សាំងដំបូងបង្អស់ដែលបានរាប់បញ្ចូលទាំងកុមារនៅក្នុងការសាកល្បង នៅសហរដ្ឋអាមេរិកកាលពីខែកញ្ញា ចន្លោះអាយុពី ១២ ទៅ ១៧ ឆ្នាំ រួចមកហើយ។
អ្នកស្រាវជ្រាវ Robert Hamiltonជាវេជ្ជបណ្ឌិត FAAP នៅមជ្ឈមណ្ឌលសុខភាព Providence Saint John’s រដ្ឋកាលីហ្វ័រញ៉ានិយាយថា “ អ្នកស្រាវជ្រាវនៅមិនបានរាប់បញ្ចូលក្មេងតូចៗនៅក្នុងក្រុមសិក្សានោះទេ ” ។
ក្រុមអ្នកស្រាវជ្រាវបន្តថា ” គ្មានកុមារតូចៗណាត្រូវបានធ្វើតេស្តលើវ៉ាក់សាំងកូវីដទេ។ ដូច្នេះរដ្ឋបាលចំណីអាហារនិងឱសថរួមទាំងស្ថាប័នរដ្ឋបាលដទៃទៀត ដែលបានអនុម័តការចាក់វ៉ាក់សាំង មិនត្រូវណែនាំឲ្យចែកចាយវ៉ាក់សាំងដល់កុមារ រហូតដល់វាត្រូវបានសិក្សាឲ្យបានត្រឹមត្រូវជាងនេះ”។
តើវ៉ាក់សាំងកូវីដអាចប៉ះពាល់ដល់កុមារតូចៗដែរទេ ប្រសិនបើអនុញ្ញាតឲ្យប្រើប្រាស់?

វេជ្ជបណ្ឌិត Hamilton បន្ថែមថា យើងមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែវាជាការសំខាន់ដែលត្រូវចងចាំថា វ៉ាក់សាំងទាំងអស់សុទ្ធតែមានផលប៉ះពាល់ ហើយជាទូទៅវាមិនធ្ងន់ធ្ងរទេ។ ផលរំខានដែលត្រូវបានគេឃើញក្នុងការចាក់វ៉ាក់សាំងសម្រាប់មនុស្សពេញវ័យរួមមាន ឈឺចាប់ ហើមនិងឡើងកន្ទួលក្រហមរួមជាមួយគ្រុនក្ដៅជាដើម។
ដោយសារតែកុមារមានប្រព័ន្ធភាពស៊ាំខ្លាំង ដូច្នេះផលប៉ះពាល់ដែលមានចំពោះកុមារជួបប្រទះជាធម្មតាអាចខ្ពស់ជាងការរំពឹងទុក ប៉ុន្តែនេះមានន័យថា វ៉ាក់សាំងនេះកំពុងធ្វើការ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖verywellfamily
ចុចអាន៖តើអ្នកកើតជំងឺកូវីដ១៩ហើយ មានភាពស៊ាំមិនឲ្យឆ្លងម្តងទៀតបានយូរប៉ុនណា?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


