ព័ត៌មានអន្ដរជាតិ
កិច្ចប្រជុំកម្រិតបច្ចេកទេសអ៊ុយក្រែន-រុស្ស៊ី នឹងធ្វើនៅសប្តាហ៍ក្រោយ ចូលរួមដោយចតុភាគី
កិច្ចប្រជុំចតុភាគីក្នុងការរកដំណោះស្រាយជុំវិញជម្លោះអ៊ុយក្រែននិងរុស្ស៊ី ទំនងកើតឡើងនៅសប្តាហ៍ក្រោយនៅបុរីវ៉ាទីកង់ របស់មេដឹកនាំសាសនាកាតូលិក ដែលទើបចូលកាន់តំណែងជាផ្លូវការនៅសប្តាហ៍នេះ។ យោងការផ្សាយរបស់ទូរទស្សន៍ជាតិហ្វាំងឡង់ Yle។
ប្រធានាធិបតីហ្វាំងឡង់ លោក Alexander Stubb បាននិយាយកាលពីល្ងាចថ្ងៃពុធក្នុងបទសម្ភាសន៍ដែលចាក់ផ្សាយនៅលើបណ្តាញទូរទស្សន៍ Yle ថា កិច្ចពិភាក្សាកម្រិតបច្ចេកទេសដែលពាក់ព័ន្ធនឹងប្រទេសរុស្ស៊ី និងអ៊ុយក្រែនអាចនឹងប្រព្រឹត្តទៅនៅដើមសប្តាហ៍ក្រោយនៅបុរីវ៉ាទីកង់។

តាមការអះអាងរបស់ប្រធានាធិបតីហ្វាំងឡាំង ដែលចូលជាសមាជិកនៃអង្គការណាតូកាលឆ្នាំ២០២៣ កិច្ចពិភាក្សានេះនឹងមាន៤ភាគីចូលរួម គឺតំណាងមកពីសហរដ្ឋអាមេរិក តំណាងភាគីអឺរ៉ុប និងក្រុមការងារបច្ចេកទេសរបស់ប្រទេសរុស្ស៊ីនិងអ៊ុយក្រែន។
ប្រធានាធិបតីហ្វាំងឡង់ បានហៅកិច្ចប្រជុំដ៏មានសក្តានុពលនៅសប្តាហ៍ក្រោយនេះជាជំហានវិជ្ជមានឆ្ពោះទៅរកការចូលរួមជាអន្តរជាតិកាន់តែទូលំទូលាយក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់ជម្លោះនៅអ៊ុយក្រែន។
លោក Alexander Stubb ត្រូវបានស្រង់សម្តីដូចនិយាយថា៖«វាទំនងណាស់ដែលនៅសប្តាហ៍ក្រោយ ឧទាហរណ៍នៅបុរីវ៉ាទីកង់ នឹងមានកិច្ចប្រជុំបច្ចេកទេសដែលមានការចូលរួមពីអ៊ុយក្រែន រុស្ស៊ី អាមេរិក និងអឺរ៉ុប»។

ការចរចារវាងរុស្ស៊ីនិងអ៊ុយក្រែន បានកើតឡើងម្តងរួចមកហើយកាលថ្ងៃទី១៥ខែឧសភានេះ នៅទីក្រុងអ៊ីស្តង់ប៊ុលប្រទេសតូកគី ប៉ុន្តែគ្មានលទ្ធផលដុំកំភួនឈានទៅបញ្ចប់សង្គ្រាម ដោយបានត្រឹមយល់ព្រមដោះលែងឈ្លើយសឹក១០០០នាក់ម្ខាង។
ការជួបចរចានោះកើតឡើង ក្រោយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បាននិយាយទូរស័ព្ទជាមួយប្រធានាធិបតី តួកគី ដែលបានធានាធ្វើជាម្ចាស់ផ្ទះសម្រាប់ជំនួបចរចារវាងរុស្ស៊ីនិងអ៊ុយក្រែន។ ការចរចានៅតួកគីនោះ ត្រូវគេរំពឹងថា ធ្វើឡើងកម្រិតកំពូលរវាង លោក វ៉្លាឌីមៀរ ពូទីន និង ប្រធានាធិបតី អ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ប៉ុន្តែក្រោយមក លោក ពូទីន បានបញ្ជូនត្រឹមតែជំនួយការរបស់លោកក្នុងការចរចា ដែលធ្វើឲ្យភាគីអ៊ុយក្រែនខកចិត្តយ៉ាងខ្លាំង។
ក្រោយមកប៉ុន្មានថ្ងៃ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយទូរស័ព្ទជាមួយលោក ពូទីន ហើយ បានបានសន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំអឺរ៉ុបមួយចំនួន រួមទាំង Stubb ផងដែរ។
សេចក្តីរាយការណ៍បានលើកឡើងថា លោក ដូណាល់ ត្រាំ បានចែករំលែកព័ត៌មានលម្អិតនៃការសន្ទនាជាមួយប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន ហើយក្រុមនេះបានពិភាក្សាអំពីការចរចាដែលកំពុងបន្ត បទឈប់បាញ់ដ៏មានសក្តានុពល និងជំហានឆ្ពោះទៅរកសន្តិភាពយូរអង្វែងនៅអ៊ុយក្រែន។
ក្នុងកិច្ចចរចាកន្លងមកដែលគ្មានផ្លែផ្កាឈានទៅបញ្ចប់សង្គ្រាម មួយផ្នែកគ្មានភាគីអឺរ៉ុបដែលជាអ្នកគាំទ្រអ៊ុយក្រែនយ៉ាងសម្បើម ចូលរួមក្នុងការចរចាដែលពួកគេតែងតែទាមទាររដ្ឋបាលរបស់លោកដូណាល់ ត្រាំ ឲ្យបំពេញលក្ខខណ្ឌរបស់ពួកគេ។
រធានាធិបតីហ្វាំងឡង់ លោក Alexander Stubb បានសង្កត់ធ្ងន់លើការកើនឡើងនូវតួនាទីរបស់ប្រទេសអឺរ៉ុបក្នុងដំណើរការសន្តិភាព ដោយបាននិយាយថា៖«យើងកំពុងឈានចូលដំណាក់កាលមួយដែលអឺរ៉ុបក៏ចូលរួមដែរ ហើយនោះជាអ្វីដែលយើងសង្ឃឹមតាំងពីដើមមក»៕
ដោយ រ៉ាន់ រើយ

-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


