ព័ត៌មានអន្ដរជាតិ
ព្យុះសង្ឃរា Erick បង្កើនឥទ្ធិពលនៅម៉ិកស៊ិកបណ្តាលឲ្យភ្លៀងខ្លាំង និងគ្រោះទឹកជំនន់
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី២០ខែមិថុនានេះ ព្យុះសង្ឃរា Erick បានបោកបក់មកលើឆ្នេរសមុទ្រប៉ាស៊ីហ្វិកភាគខាងត្បូងនៃប្រទេសម៉ិកស៊ិកកាលពីថ្ងៃព្រហស្បតិ៍ ហើយវាជាព្យុះប្រភេទទី៣ ដែលមានកម្លាំងខ្លាំង ដោយវាយលុកតំបន់ដាច់ស្រយាលរវាងទីក្រុង Acapulco និងទីក្រុង Puerto Escondido ។

ដំបូងឡើយ Erick ជាព្យុះសង្ឃរាប្រភេទទី៤ តែក្រោយមកបានចុះខ្សោយមុនពេលបក់មកដល់ដី ប៉ុន្តែនៅតែបានធ្វើឱ្យមានភ្លៀងធ្លាក់ខ្លាំងពាសពេញតំបន់។ អាជ្ញាធរបានរាយការណ៍ពីទឹកជំនន់ ការរអិលបាក់ដី បិទផ្លូវ និងដាច់ខ្សែភ្លើង ប៉ុន្តែមិនមានមនុស្សស្លាប់ ឬរបួសទេ។
គិតត្រឹមល្ងាចថ្ងៃព្រហស្បតិ៍ Erick បានចុះខ្សោយទៅជាព្យុះត្រូពិច ប៉ុន្តែគ្រោះថ្នាក់នៅតែមាន។ ក្រុមអ្នកព្យាករណ៍បានព្រមានថានឹងមានភ្លៀងធ្លាក់ដល់ទៅ ៤០ សង់ទីម៉ែត្រនៅតំបន់មួយចំនួននៃរដ្ឋ Oaxaca និង រដ្ឋ Guerrero ដោយបង្កើនការព្រួយបារម្ភអំពីទឹកជំនន់ធ្ងន់ធ្ងរ និងការរអិលបាក់ដីនៅតំបន់ភ្នំ។ អាជ្ញាធរមូលដ្ឋាន និងសហព័ន្ធ រួមទាំងឆ្មាំជាតិ នៅតែស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ ខណៈដែលឥទ្ធិពលនៃព្យុះនេះបន្តនាំមកនូវបញ្ហាអាកាសធាតុដ៏គ្រោះថ្នាក់៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


