ព័ត៌មានអន្ដរជាតិ
៤៤ខេត្តនៅថៃ ប្រឈមបំណាក់ដីនិងជំនន់រហ័ស ខណៈ បាងកក ជួបព្យុះនិងរន្ទះ
នាយកដ្ឋានឧតុនិយមនៃប្រទេសថៃ បានចេញការព្រមានពីហានិភ័យនៃបំណាក់ដីនិងគ្រោះទឹកជំនន់រហ័សនៅខេត្តចំនួន៤៤ ចាប់ពីថ្ងៃទី១២ខែសីហាទៅ។

ក្នុងសេចក្តីប្រកាសរបស់ក្រសួង, ភ្លៀងធ្លាក់ជញ្ជ្រំនៅតំបន់ភាគខាងជើង ឦសាន ខាងកើត និងនិរតីបណ្តាលឲ្យមានជំនន់ភ្លាមៗនិងដីបាក់ចុះពីភ្នំ វាយប្រហារតំបន់ខាងក្រោម បង្កគ្រោះថ្នាក់ដល់ពលរដ្ឋ។
មិនត្រឹមតែខេត្តទាំង៤៤នៅតំបន់ខាងលើនោះទេ សូម្បីទីក្រុងបាងកក ក៏ត្រូវប្រឈមខ្យល់ព្យុះនិងរន្ទះផងដែរ ចំណែកឯសីតុណ្ហភាពពេលថ្ងៃ នឹងកើនឡើងដល់៣៤-៣៦អង្សាសេ។
បាតុភូតអាកាសធាតុទាំងនេះគឺបណ្តាលមកពីប្រព័ន្ធសម្ពាធទាប ដែលក៏ជះឥទ្ធិពលដល់ប្រទេសឡាវ និងវៀតណាមផងដែរ។

ថៃ ត្រូវធម្មជាតិវាយប្រហារម្តងហើយម្តងទៀត ជាក់ស្តែងកាលពីចុងសប្តាហ៍ ប្រទេសនេះ បានជួបព្យុះភ្លៀង ខ្យល់កន្ត្រាក់និងរន្ទះបាញ់ នៅគ្រប់តំបន់។
មួយរយៈចុងក្រោយនេះ ឃើញថាប្រទេសថៃ ត្រូវជួបគ្រោះធម្មជាតិផ្ទួនៗ មានទាំងរញ្ជួយដី ទឹកជំនន់ផង បាក់ដី និងរលកកម្តៅផងដែរ។
សរុបសេចក្តីមក ប្រជាជនថៃ កំពុងរងទុក្ខដោយសារគ្រោះធម្មជាតិ បង្កការលំបាកដល់ជីវិតរស់នៅប្រចាំថ្ងៃ ស្របពេលដែលវិបត្តិសេដ្ឋកិច្ចនិងនយោបាយ ក៏កំពុងញាំញីប្រទេសផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ខេត្តថៃ ចំនួន៣៩ ប្រឈមទឹកជំនន់ និងការបាក់ដី នៅចុងសប្តាហ៍នេះ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរាជធានី ណែនាំឱ្យអាជ្ញាធរយកចិត្តទុកដាក់ខ្ពស់ចំពោះគ្រួសារយុទ្ធជនជួរមុខនៅក្នុងមូលដ្ឋាន
-
សន្តិសុខសង្គម២១ ម៉ោង agoជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ ៥ ឆ្នាំ ទុកពេលឲ្យឪពុកម្តាយ ១ ម៉ោង ជាថ្នូរដូរយកលុយ ១ ម៉ឺនដុល្លារ តែអកុសលក្មេងរងគ្រោះបានស្លាប់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ agoសមាគមសិល្បករខ្មែរ ជូនដំណឹងពីការរៀបចំបុណ្យសព លោក ផៃ ផុរ៉ាក់ និងអំពាវនាវសាធារណជនចូលរួមឧបត្ថម្ភតាមសទ្ធា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៣ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ


