ព័ត៌មានអន្ដរជាតិ
វៀតណាម បញ្ជូននាវាចម្បាំងទៅម៉ាឡេស៊ី ចូលរួមសមយុទ្ធជើងទឹកអាស៊ាន
ប្រទេសវៀតណាម បានប្រកាសពីការបញ្ជូននាវាចម្បាំងមួយគញរឿងទៅចូលរួមសមយុទ្ធជើងទឹកអាស៊ាន AMNEX 3 លើកទី៣ ដែលនឹងរៀបចំឡើងនៅរដ្ឋ Penang ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី១៦ដល់២២ខែសីហាឆ្នាំ២០២៥។

តាមការចុះផ្សាយរបស់ Vietnam Plus, នាវាចម្បាំង Frigate 016 – Quang Trung និងគណៈប្រតិភូកងទ័ពជើងទឹកវៀតណាមដឹកនាំដោយមេតំបន់យោធាជើងទឹក៤ Nguyen Vinh Nam បានចេញដំណើរពីកំពង់ផែយោធា Cam Ranh ក្នុងខេត្ត Khanh Hoa កាលពីរសៀលថ្ងៃអាទិត្យ។
តាមការអះអាងពីវៀតណាម, ការចូលរួមរបស់ខ្លួនក្នុងសមយុទ្ធ AMNEX 3 លើកនេះ គឺបង្ហាញពីការប្តេជ្ញាចិត្តក្នុងនាមជាសមាជិកនៃកិច្ចប្រជុំមេទ័ពជើងទឹកអាស៊ាន (ANCM) និងឆ្លើយតបទៅនឹងការអញ្ជើញរបស់កងនាវាចរម៉ាឡេស៊ី ដែលបង្ហាញពីការគាំទ្រចំពោះសកម្មភាពអន្តរជាតិពហុភាគី។
សូមជម្រាបថា Frigate 016 – Quang Trung គឺជាប្រភេទនាវាចម្បាំងទំនើបថ្នាក់ Gepard 3.9 ដែលត្រូវបានផលិតនៅប្រទេសរុស្ស៊ី ហើយកំពុងបម្រើការក្នុងកងទ័ពជើងទឹកវៀតណាម។ នាវានេះត្រូវបានគេចាត់ទុកថាជាផ្នែកមួយនៃនាវាចម្បាំងដ៏មានឥទ្ធិពលបំផុតនៅក្នុងកងទ័ពជើងទឹកវៀតណាម។

នាវានេះត្រូវបានបំពាក់ដោយប្រព័ន្ធអាវុធទំនើបៗជាច្រើនដូចជា៖ មីស៊ីលប្រឆាំងនាវា Uran-E (Kh-35) ចំនួន៨គ្រាប់ ដែលអាចបំផ្លាញនាវារហូតដល់ទម្ងន់ ៥ ០០០ តោន។ វាក៏បំពាក់ដោយកាំភ្លើងធំប្រភេទ AK-176MA ទំហំ ៧៦.២ ម.ម និងកាំភ្លើងយន្តការពារខ្លួនរយៈចម្ងាយជិត AK-630M ទំហំ ៣០ ម.ម ចំនួន២ដើមផងដែរ។
មិនត្រឹមប៉ុណ្ណឹង វាមានប្រព័ន្ធមីស៊ីលការពារអាកាសរយៈចម្ងាយខ្លី និងមធ្យម, មានជើងបាញ់មីស៊ីលប្រឆាំងនាវាមុជទឹក និងជើងបាញ់គ្រាប់បែកជម្រៅ (Torpedo Launchers)។
Frigate 016 – Quang Trung មានទម្ងន់ប្រហែល ២ ១០០ តោន (ផ្ទុកពេញ) និងមានប្រវែងប្រហែល ១០២ ម៉ែត្រ។ វាអាចធ្វើដំណើរល្បឿនប្រហែល ៥២ គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចបំពេញបេសកកម្មនៅសមុទ្របានរហូតដល់ ២០ ថ្ងៃជាប់គ្នា៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ វៀតណាមបង្ហាញសម្ភារៈយោធាទំនើបៗផលិតក្នុងស្រុក ក្នុងពិធីហាត់សមព្យុហយាត្រាយោធា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


