ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ី បង្កើតបញ្ជាការយោធាថ្មីជាង២០ទីតាំង ដើម្បីបង្កើនសមត្ថភាពការពារជាតិ
ឥណ្ឌូណេស៊ី បានចាប់ផ្តើមការពង្រីកយោធាដ៏ធំបំផុតរបស់ខ្លួន ដោយបង្កើតបញ្ជាការតំបន់ថ្មីជាង២០ទីតាំង ខណៈដែលការចំណាយលើវិស័យការពារជាតិកើនឡើង ៥០% ដល់ ១៩,៥ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៥។

យោងតាមការចុះផ្សាយរបស់ Bloomberg កាលពីថ្ងៃទី១១ខែសីហាឆ្នាំ២០២៥ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បាននិយាយថា ការបង្កើតឡើងដ៏ធំបំផុតចាប់តាំងពីសម័យផ្តាច់ការ «Suharto» នឹងពង្រឹងសមត្ថភាពការពារព្រំដែន ខណៈពិភពលោកកំពុងមានអស្ថិរភាព។
លោក Prabowo បានលើកឡើងថា «ពិភពលោកគឺពោរពេញទៅដោយភាពមិនច្បាស់លាស់។ សង្គ្រាមកំពុងកើតឡើងនៅគ្រប់ទីកន្លែង។ ឥណ្ឌូណេស៊ី ត្រូវតែមានការការពារខ្លាំងបំផុត»។
កងទ័ពជើងគោកទទួលបានអង្គភាពថ្មីចំនួន៦ នៅក្នុងតំបន់យុទ្ធសាស្ត្រ ដូចជា ច្រកសមុទ្រ Malacca ខណៈដែលកងទ័ពជើងទឹកបន្ថែមបញ្ជាការចំនួន១៤ និងកងទ័ពអាកាសចំនួន៣។
ពាក់ព័ន្ធនឹងការប្រកាសនេះ យោធានិយាយថា ការផ្លាស់ប្តូរនេះនឹងពង្រឹងសន្តិសុខនៅតាមព្រំដែន និងតំបន់ដែលងាយមានជម្លោះ។ ចំណែកឯក្រុមអ្នករិះគន់ព្រមានពីវិធានការនេះ រួមជាមួយនឹងការបង្កើនការចូលរួមរបស់យោធានៅក្នុងកម្មវិធីស៊ីវិល ដែលបង្កហានិភ័យនៃការធ្វើឲ្យតួនាទីនយោបាយរបស់កងកម្លាំងប្រដាប់អាវុធកាន់តែខ្លាំងក្លា៕

ដោយ៖ ឈាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


