ព័ត៌មានអន្ដរជាតិ
យុវវ័យមីយ៉ាន់ម៉ាអំពាវនាវឲ្យពលរដ្ឋមិនចូលរួមប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី
យុវវ័យនៅប្រទេសមីយ៉ាន់ម៉ាបានកំពុងអំពាវនាវឲ្យពលរដ្ឋកុំចូលរួមប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីដែលនឹងមកដល់សប្តាហ៍ក្រោយ។
ការអំពាវនាវដើម្បីពហិការនេះត្រូវបានគេមើលឃើញថាជាផ្នែកមួយនៃការប្រឆាំងរបបយោធា និងវិធីគោរពដល់ជនរងគ្រោះដែលបាត់បង់ជីវិតដោយរបបយោធា។

តាមធម្មតានៅពេលនេះ ប្រទេសមីយ៉ាន់ម៉ាបានកំពុងត្រៀមខ្លួនប្រារព្ធបុណ្យចូលឆ្នាំថ្មី ដែលគេនិយមហៅថា បុណ្យទឹក ដែលជាពិធីបុណ្យតាមប្រពៃណី និងវប្បធម៌ដ៏សំខាន់ធំនៅប្រទេសមីយ៉ាន់ម៉ា។
ជាពិធីបុណ្យមានរយៈពេលវែងនៅខាងក្រៅផ្ទះដ៏សប្បាយរីករាយដែលជាទូទៅត្រូវបានគេមើលឃើញថា យុវវ័យបាចទឹកដាក់គ្នាទៅវិញទៅមកទូទាំងប្រទេស។
មនុស្សជាច្រើននៅមីយ៉ាន់ម៉ាបានទន្ទឹងរង់ចាំប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីដែលនឹងចាប់ផ្តើមនៅថ្ងៃទី១៣ ខែមេសា បន្ទាប់ពីកាលពីឆ្នាំមុនរដ្ឋាភិបាលមិនអនុញ្ញាតឲ្យប្រារព្ធដោយសារកូវីដ-១៩។
ទោះបីជាយ៉ាងណា សេចក្តីសង្ឃឹមរបស់ពួកគេត្រូវបានញាំញីដោយរបបយោធាកាលពីខែកុម្ភៈដែលចាប់ពីពេលនោះមក មនុស្សជាង៥០០នាក់ត្រូវបានសម្លាប់ពីការបង្ក្រាបដោយហិង្សា។

ការតស៊ូប្រឆាំងបានកើតឡើងទូទាំងប្រទេស ហើយប្រទេសទាំងមូលបានកំពុងបានធ្លាក់ក្នុងការបង្ហូរឈាមដែលបង្កើតឡើងដោយរបបយោធា។
មួយសប្តាហ៍មុនពេលពិធីបុណ្យចូលឆ្នាំមកដល់ យុវវ័យនៅទីកក្រុងធំៗ និងទីកន្លែងជាច្រើនទៀតបានបង្កើតយុទ្ធនាការណ៍តាមអនឡាញជំរុញឲ្យពលរដ្ឋកុំប្រារព្ធ និងចូលរួមក្នុងព្រឹត្តិការណ៍នេះ។
ប្រសិនបើយុទ្ធនាការណ៍នេះបានជោគជ័យ វានឹងក្លាយជាសម្ពាធធំមួយដែលបំផ្លាញនូវអ្វីដែលយោធាមីយ៉ាន់ម៉ាប្រកាសថា ប្រទេសស្ថិតនៅក្រោមការគ្រប់គ្រង និងស្ថានភាពវិលត្រឡប់ធម្មតា។
ប្រសិនបើពហិការបន្តដំណើរការ ផ្លូវនានានៅទីក្រុងធំៗ និងទីក្រុងផ្សេងៗទៀតទូទាំងប្រទេសនឹងក្លាយជាទីស្ងប់ស្ងាត់ដូចទៅនឹងរយៈពេលដាក់បំរាមកូវីដ-១៩កាលពីឆ្នាំមុន។
សេចក្តីប្រកាសធ្វើឡើងដោយយុវជននៅក្នុងទីក្រុងយ៉ាំងហ្គោនបានឲ្យដឹងថា ៖«យើងខ្ញុំសូមជំរុញយ៉ាងខ្លាំងដល់អ្នកទាំងអស់គ្នាកុំចូលរួមពិធីបុណ្យចូលឆ្នាំ ជាពិសេសចំពេលវេលាដែលយើងស្ថិតក្រោមរបបយោធាក្តោបក្តាប់អំណាច»។

សេចក្តីប្រកាសក៏បានព្រមានថា ការចូលរួមរបស់សាធារណជនក្នុងពិធីបុណ្យនេះអាចជួយដល់ការខិតខំប្រឹងប្រែងរបស់របបយោធាដែលបង្ហាញភាពប្រក្រតីរបស់ប្រទេសជាតិ។
វាបន្ថែមថា ៖«លើសពីនេះទៀត យើងខ្ញុំសំណូមពរអ្នកទាំងអស់គ្នាសម្តែងនូវការគោរពដល់ជនរងគ្រោះដែលបាត់បង់ជីវិត និងរបួសដោយរបបយោធា និងចូលរួមរំលែកទុក្ខសោកដល់ក្រុមគ្រួសាររបស់ពួកគេ ដោយមិនចូលចូលរួមក្នុងពិធីបុណ្យចូលឆ្នាំដើម្បីសប្បាយរីករាយ»។
បុរសឈ្មោះ Ko Paing ដែលមិនប្រាប់ឈ្មោះពិតមកពីតំបន់ Thaketa ក្នុងក្រុងយ៉ាំងហ្គោននិយាយថា លោកមិនចូលរួមពិធីបុណ្យទឹកដែលស្ថិតក្រោមរបបគ្រប់គ្រងយោធាទេ។
លោកថា ៖«មែន វាជាពិធីបុណ្យធំដែលខ្ញុំចូលចិត្តបំផុត។ ដរាបណា ពួកគេនៅកាន់អំណាច សុភមង្គលគ្មានទេសម្រាប់ពួកយើង។ ពិធីបុណ្យមិនអាចជួយយើងបានទេ។ លើសពីនេះទៀត នរណាម្នាក់ដែលចូលរួមជាទង្វើដែលមិនគោរពដល់អ្នកបាត់បង់ជីវិត»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Irrawaddy
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


