ព័ត៌មានអន្ដរជាតិ
ប្រជាជន មីយ៉ាន់ម៉ា គប់ថ្នាំលាបពណ៌ក្រហមលើផ្លូវតំណាងឈាមអ្នកស្លាប់ពីការបង្រ្កាបរបស់យោធា
ក្រុមបាតុករប្រឆាំងរដ្ឋប្រហារនៅមីយ៉ាន់ម៉ាបន្តដើរតាមដងផ្លូវដើម្បីបង្ហាញពីការតស៊ូរបស់ពួកគេតាមវិធីផ្សេងៗគ្នា ។ នៅពេលដែលយោធាបង្កើនការបង្ក្រាបយ៉ាងឃោរឃៅរបស់ខ្លួនទៅលើក្រុមអ្នកតវ៉ា វាក៏កំពុងតែបង្កើនសម្ពាធទៅលើតារាល្បីៗដែលគាំទ្រការវិលត្រឡប់ទៅរកលទ្ធិប្រជាធិបតេយ្យវិញផងដែរ ។

ឥឡូវនេះក្រុមបាតុករកំពុងបែងចែកជាក្រុមតូចៗដើម្បីគេចពីកម្លាំងសន្តិសុខ ។ នៅទីក្រុងធំជាងគេ យ៉ាំងហ្គោន កាលពីថ្ងៃអង្គារប្រជាជនបានគប់ថ្នាំពណ៌ក្រហមនៅលើផ្លូវក្បែរកន្លែងដែលបាតុករត្រូវបានសម្លាប់ ។

អ្នកតវ៉ាម្នាក់បាននិយាយថា “ថ្នាំលាបពណ៌ក្រហមតំណាងឲ្យឈាមរបស់វីរបុរសរបស់យើងដែលបានស្លាប់ ។ នេះគឺជាមធ្យោបាយមួយដើម្បីផ្ញើសារថាឈាមរបស់ពួកគេមិនទាន់ស្ងួតទេ” ។

ទន្ទឹមនឹងនេះដែរយោធាបានពង្រីកគោលដៅរបស់ខ្លួនដល់អ្នកល្បីល្បាញរួមទាំងតារាសម្ដែង និងអ្នកមានឥទ្ធិពលលើប្រព័ន្ធផ្សព្វផ្សាយសង្គម ។ ស្របពេលជាមួយគ្នានេះកាសែតរដ្ឋមួយក៏បានចុះផ្សាយពីបញ្ជីឈ្មោះអ្នកដែលត្រូវបានចោទប្រកាន់ជាច្រើនពីបទរំលោភច្បាប់ស្តីពីការផ្សព្វផ្សាយព័ត៌មានដែលជះឥទ្ធិពលដល់ស្ថិរភាពរបស់រដ្ឋ ។

តារាសម្តែងស្រីម្នាក់ដែលស្ថិតនៅក្នុងបញ្ជីឈ្មោះចោទប្រកាន់នោះបានប្រាប់ NHK ថា នាងនឹងនៅតែបន្តនិយាយចេញមក ហើយមិនឈប់ឡើយទាល់តែលទ្ធិប្រជាធិបតេយ្យវិលត្រឡប់មកវិញ ។

គួរបញ្ជាក់ថា ចំនួនអ្នកស្លាប់នៅតែបន្តកើនឡើងចាប់តាំងពីការធ្វើរដ្ឋប្រហារថ្ងៃទី ១ ខែកុម្ភៈ ខណៈអង្គការក្រៅរដ្ឋាភិបាល និងសិទ្ធិមនុស្សក្នុងស្រុកបានរាយការណ៍ថា ជនស៊ីវិល ៥៧០ នាក់ត្រូវបានសម្លាប់ដោយកងកម្លាំងសន្តិសុខ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ យុវវ័យមីយ៉ាន់ម៉ាអំពាវនាវឲ្យពលរដ្ឋមិនចូលរួមប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី
ចុចអាន ៖ រុស្ស៊ី ចេញមុខព្រមានថា ទណ្ឌកម្មលើមីយ៉ាន់ម៉ា អាចបង្កឲ្យមាន សង្គ្រាមស៊ីវិលទ្រង់ទ្រាយធំ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៨ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២៤ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


