សុខភាព
យល់ដឹងពីរបៀបទិញអីវ៉ាន់ឆ្លាតវៃដោយពិនិត្យមើលស្លាកសញ្ញាសំគាល់លើទំនិញ
ការសិក្សាថ្មីមួយដែលត្រូវបានចេញផ្សាយនៅក្នុងទស្សនាវដ្ដី នៃការអប់រំអាហាររូបត្ថម្ភបានបង្ហាញថា ជិតពាក់កណ្ដាលនៃអ្នកប្រើប្រាស់ទាំងអស់ មិនបានយល់ពីអត្ថន័យជាក់លាក់នៃស្លាកសញ្ញាសំគាល់ “ ការប្រើប្រាស់ដោយ” ដែលត្រូវបានរកឃើញនៅខាងក្រោយផលិតផលអាហារ។

ដើម្បីឈានដល់ការសន្និដ្ឋាននេះ អ្នកស្រាវជ្រាវបានស្ទង់មតិលើមនុស្សពេញវ័យជាង ២៦០០ នាក់នៅសហរដ្ឋអាមេរិក ដើម្បីដឹងថា តើអ្នកទិញឥវ៉ាន់ដឹងថាស្លាកសញ្ញានៃកាលបរិច្ឆេទលើអាហារមានអត្ថន័យយ៉ាងដូចម្ដេច។
ការសិក្សាបានបង្ហាញថាមានតែអ្នកចូលរួមចំនួន ៤៦ ភាគរយប៉ុណ្ណោះដែលបានស្គាល់ស្លាក“ ល្អបំផុតប្រសិនបើប្រើដោយ” បង្ហាញថាគុណភាពអាហារអាចខូចបន្ទាប់ពីកាលបរិច្ឆេទដែលបានបញ្ជាក់ ហើយ ២៤ ភាគរយ យល់ថាស្លាក“ ប្រើប្រាស់ដោយ” មានន័យថាអាហារលែងមានទៀតហើយ និងមានសុវត្ថិភាពក្នុងការបរិភោគបន្ទាប់ពីកាលបរិច្ឆេទនោះ។ ចំណែកអ្នកប្រើប្រាស់ ៣៧% នៅតែមិនទាន់យល់ពីអត្ថន័យ“ ល្អបំផុតបើប្រើដោយ” ហើយ ៤៨ ភាគរយមិនដឹងថាស្លាក“ ប្រើដោយ” ចង្អុលបង្ហាញអ្វី។

លោកស្រី Catherine Turvey មកពី MPH នៃសាលាសុខភាពសាធារណៈនៃវិទ្យាស្ថាន Milken បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា “ការសិក្សារបស់យើងបានបង្ហាញថា អ្នកប្រើប្រាស់ភាគច្រើននិយាយថាពួកគេប្រើស្លាកកាលបរិច្ឆេទអាហារដើម្បីធ្វើការសម្រេចចិត្តលើម្ហូប ហើយនិយាយថាពួកគេដឹងថាតើស្លាកនោះមានន័យយ៉ាងដូចម្ដេច។ទោះបីប្រើស្លាកកាលបរិច្ឆេទមានទំនុកចិត្តក៏ដោយ ក៏អ្នកប្រើប្រាស់ជាច្រើនបានបកស្រាយខុសស្លាកហើយនៅតែបន្តយល់ច្រឡំ “។

យ៉ាងណាមិញរបៀបដែលយើងបកស្រាយស្លាកទាំងនេះ អាចជំរុញឬរារាំងយើងពីការទិញចំណីអាហារនៅផ្សារទំនើបផ្ដេសផ្ដាសឬទទួលទានអាហារដែលបានដែលខូចគុណភាព៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ចំណុចគ្រប់គ្នាគួរដឹង ទាក់ទងនឹងការធ្វើតេស្តអាឡ័កស៊ី
ចុចអាន៖ចូលចិត្តញ៉ាំអាហារកញ្ចប់ តិចអត់ដឹងពីផលប៉ះពាល់ទាំងនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


