សុខភាព
ទឹកផ្លែឈើទាំង៣ប្រភេទ បំបាត់អាការៈឈឺចាប់ពេលមករដូវ
ស្រីៗយើងភាគច្រើនតែងតែជួបប្រទះការឈឺចាប់អំឡុងពេលមករដូវ ដែលរំខានដល់សកម្មភាពប្រចាំថ្ងៃ ក៏ដូចជាធ្វើឲ្យយើងមិនស្រួលក្នុងខ្លួន។ ដូច្នេះហើយ ជំនួសឲ្យការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ គ្នាយើងអាចសាកល្បងញ៉ាំទឹកផ្លែឈើទាំង៣នេះ ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ មានសុវត្ថិភាព និងផ្ដល់ថាមពលដល់យើងថែមទៀតផង។

១. ទឹកការ៉ុត

មិនថាយើងញ៉ាំការ៉ុតឆៅ ឬទឹកការ៉ុតទេ វាសុទ្ធតែអាចជួយគ្រប់គ្រងលំហូរឈាម កាត់បន្ថយការឈឺចាប់ ព្រមទាំងជួយឲ្យយើងមានភាពស្វាហាប់។ ជាក់ស្ដែង ការ៉ុតសម្បូរទៅដោយជាតិដែក ហើយដោយសារតែយើងបាត់បង់ឈាមច្រើននៅអំឡុងពេលមករដូវ ការបន្ថែមជាតិដែកគឺជារឿងសំខាន់មួយ។ បន្ថែមពីនេះ ការ៉ុតក៏ផ្ទុកសារធាតុBeta-Carotene ដែលបំប្លែងទៅជាវីតាមីនA ដូចនេះ វាអាចជួយកាត់បន្ថយលំហូរឈាម និងគ្រប់គ្រងការធ្លាក់ឈាមច្រើនជ្រុល។
២. ទឹកឆៃថាវក្រហម

ជាក់ស្ដែង ការបាត់បង់ឈាមដោយសារតែការមករដូវ អាចបណ្ដាលឲ្យយើងអស់កម្លាំង ហត់នឿយ និងល្ហិតល្ហៃ។ ខណៈពេលដែលឆៃថាវក្រហមមិនអាចជួយកាត់បន្ថយការឈឺចាប់នៅពេលមករដូវផ្ទាល់ក៏ពិតមែន ប៉ុន្តែការញ៉ាំទឹកឆៃថាវក្រហមចំនួន១កែវ អាចបំពេញថាមពលដែលយើងបាត់បង់យ៉ាងមានប្រសិទ្ធភាព ហើយវាក៏សម្បូរទៅដោយជាតិដែក ដែលអាចជួយបង្កើនបរិមាណឈាម និងលំហូរឈាម ដើម្បីផ្គត់ផ្គង់អុកស៊ីសែន និងសារធាតុចិញ្ចឹមដល់ផ្នែកផ្សេងៗទៀតនៃរាងកាយ។
៣. ទឹកម្នាស់

ជាមួយគ្នានេះដែរ ម្នាស់ជាអាហារដ៏ល្អឯកសម្រាប់កាត់បន្ថយអាការៈឈឺចាប់អំឡុងពេលមករដូវ។ ផ្លែឈើមួយប្រភេទនេះមានផ្ទុកអង់ស៊ីមម្យ៉ាងឈ្មោះថា Bromelain ដែលអាចជួយបន្ទន់ស្រទាប់ស្បូន ដោយធ្វើឲ្យការឈឺចាប់ថយចុះ។ បន្ថែមពីនេះ វាក៏អាចជួយគ្រប់គ្រងលំហូរឈាម និងធ្វើឲ្យយើងមករដូវទៀងទាត់៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ មករដូវចំថ្ងៃមានកម្មវិធី អាចផឹកស្រាបានអត់?
ចុចអាន៖ ញ៉ាំទឹកមិនគ្រប់គ្រាន់ ពេលមករដូវ ប្រយ័ត្នជួបរឿងទាំង ៤នេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៦ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


