សុខភាព
វ៉ាក់សាំងដូសជំរុញ អាចចាក់លាយគ្នាឬប្រភេទដដែលបានមែន ប៉ុន្តែត្រូវមានលក្ខខណ្ឌ
យោងតាមប្រភពពីក្រសួងសុខាភិបាល បានឱ្យដឹងថា ពេលនេះកម្ពុជាអាចប្រើវ៉ាក់សាំងដូសជំរុញលាយគ្នាក៏បានឬប្រភេទដដែលក៏បាន ប៉ុន្តែលើកលែងករណីមួយចំនួន។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង អះអាងថា អ្នកចាក់វ៉ាក់សាំង២ដូសដំបូងប្រភេទផ្សេង អាចចាក់ដូសជំរុញប្រភេទផ្សេងមួយទៀត ឬអាចចាក់ប្រភេទដូចគ្នានឹងលើកមុន ដោយពុំមានផលប៉ះពាល់ ឬផលរំខានច្រើនឡើយ។ ប៉ុន្តែមានប្រភេទវ៉ាក់សាំងខ្លះ មិនទាន់អាចចាក់លាយគ្នាបានទេ ដោយត្រូវការការសិក្សាបន្ថែមសិន។

ថ្លែងក្នុងសារលិខិតប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ឯកឧត្តមមានប្រសាសន៍ថា អ្នកចាក់វ៉ាក់សាំង Sinopharm ឬ Sinovac ជាវ៉ាក់សាំងមូលដ្ឋានចំនួន ២ដូសរួចហើយ អាចចាក់វ៉ាក់សាំងប្រភេទដូចគ្នាជាវ៉ាក់សាំង Sinopharm ឬ Sinovac សម្រាប់ដូសជំរុញ ឬអាចចាក់វ៉ាក់សាំងប្រភេទផ្សេងគ្នាដូចជា វ៉ាក់សាំង AstraZeneca ឬវ៉ាក់សាំង Pfizer ឬ Moderna ក៏បានដែរ។
ចំណែកអ្នកដែលបានចាក់វ៉ាក់សាំង AstraZeneca ឬ Johnson & Johnson ជាវ៉ាក់សាំងមូលដ្ឋានបានគ្រប់ដូសរួចរាល់ អាចចាក់វ៉ាក់សាំងប្រភេទដូចគ្នាគឺវ៉ាក់សាំង AstraZeneca ឬ Johnson & Johnson ជាដូសជំរុញក៏បាន ឬអាចចាក់វ៉ាក់សាំង Pfizer ឬ Moderna ជាដូសជំរុញក៏បាន។

សាស្ត្រាចារ្យ ម៉ម ប៊ុនហេង បញ្ជាក់ទៀតថា ចំពោះការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញនេះ ទោះបីប្រើប្រាស់វ៉ាក់សាំងប្រភេទដូចគ្នា ឬវ៉ាក់សាំងប្រភេទខុសគ្នាក៏ដោយ ក៏មិនបង្កឱ្យមានផលរំខានច្រើន លើសពីផលរំខានដែលបង្កឡើងដោយវ៉ាក់សាំងនីមួយៗជាធម្មតានោះទេ។
ដោយឡែក លទ្ធផលសិក្សារបស់សាកលវិទ្យាល័យ Oxford ក៏បានបង្ហាញផងដែរថា ការចាក់វ៉ាក់សាំងដូសជំរុញលាយគ្នាឬដូចគ្នា រឹតតែជួយបង្កើតការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំខ្លាំងក្លាប្រឆាំងនឹងវីរុសទាំងពេលបច្ចុប្បន្ន និងអនាគត។

ទោះយ៉ាងណា ចំពោះការចាក់វ៉ាក់សាំងប្រភេទ Sinopharm ឬ Sinovac ជាដូសជំរុញសម្រាប់អ្នកដែលធ្លាប់ចាក់វ៉ាក់សាំង AstraZeneca ឬ Johnson & Johnson ជាវ៉ាក់សាំងមូលដ្ឋានបានគ្រប់ដូសរួចពីមុន មិនទាន់អាចចាក់បានទេ ដោយក្រុមការងារស្រាវជ្រាវនៃក្រសួងសុខាភិបាលនឹងសិក្សាបន្ថែម ហើយក្រសួងនឹងជូនដំណឹងអំពីលទ្ធផលនៃការសិក្សា នៅពេលក្រោយ៕
អត្ថបទ៖ សន្យា
ចុចអាន៖ កុំបារម្ភ! ការចាក់វ៉ាក់សាំងលាយគ្នា បង្កើតប្រព័ន្ធភាពស៊ាំខ្លាំងក្លាប្រឆាំង វីរុស
ចុចអាន៖ ក្រសួងប្រកាស អ្នកចាក់ដូសជំរុញ លែងត្រូវរង់ចាំដល់ ៨ខែទៀតហើយ
ចុចអាន៖ អ្នកធ្លាប់ចាក់វ៉ាក់សាំងចិនទាំង២ប្រភេទ មិនចាំបាច់ចាក់ Astra Zeneca ជាដូសជំរុញក៏បានដែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


