សុខភាព
គុណប្រយោជន៍ទាំង ៥ នៃផ្លែប៉េស ដែលយើងមិនគួររំលង
ផ្លែប៉េសជាកំពូលផ្លែឈើសម្បូរទៅដោយវីតាមីន A និង C ដែលមានប្រសិទ្ធភាពជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងជួយឲ្យស្បែករបស់យើងមានសុខភាពល្អ ព្រមទាំងជំនួយដល់សុខភាពភ្នែកផងដែរ។ ខាងក្រោមនេះ ជាអត្ថប្រយោជន៍ទាំង៥ នៃផ្លែប៉េស។

១. សម្រកទម្ងន់
ពិតណាស់ ផ្លែប៉េសជាប្រភពនៃអាហារជាតិសរសៃ ដែលមានសមត្ថភាពជួយដល់ការសម្រកទម្ងន់។ បន្ថែមពីនេះ វាក៏ជួយទប់ស្កាត់ការកើនឡើងនៃកូលេស្តេរ៉ូល សម្ពាធឈាម និងជាតិស្ករក្នុងឈាម។ ការញ៉ាំអាហារជាតិសរសៃ ក៏អាចផ្ដល់អត្ថប្រយោជន៍ជាច្រើនផ្សេងទៀតដល់រាងកាយរបស់យើងផងដែរ។
២. បង្ការជំងឺមហារីក
ជាមួយគ្នានេះដែរ គ្នាយើងក៏អាចបង្ការជំងឺមហារីកដ៏កាចសាហាវ ដោយការញ៉ាំផ្លែប៉េស។ យោងតាមការសិក្សាមួយបានបង្ហាញថា សារធាតុPolyphenols ដែលមាននៅក្នុងផ្លែប៉េសអាចរារាំងកោសិកាមហារីកសុដន់យ៉ាងស័ក្ដិសិទ្ធ។ ជាងនេះទៅទៀត ផ្លែប៉េសក៏ផ្ទុកអាស៊ីដ Caffeic ដែលអាចការពារប្រឆាំងនឹងជំងឺមហារីកពោះវៀនធំ ដោយកាត់បន្ថយការលូតលាស់នៃជំងឺមហារីក។
៣. ជួយឲ្យស្បែកមានសុខភាពល្អ
វីតាមីន C ដែលមាននៅក្នុងផ្លែប៉ែសក៏អាចជួយកាត់បន្ថយស្នាមជ្រីវជ្រួញ ធ្វើឲ្យស្បែកស្រស់ថ្លា និងការពារស្បែកពីកម្ដៅព្រះអាទិត្យ ក៏ដូចជាជាតិពុលផ្សេងៗ។ ម្យ៉ាងវិញទៀត វីតាមីន C ក៏មានសមត្ថភាពព្យាបាលស្បែកខូច និងការពារភាពចាស់នៃស្បែក ដែលបណ្ដាលមកពីកម្ដៅព្រះអាទិត្យ។
៤. ពង្រឹងសុខភាពបេះដូង
ផ្លែប៉េសក៏មានសមាសធាតុផ្សំនៃBioactive compounds ដែលអាចជួយកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង។ យោងតាមការសិក្សាមួយបានឲ្យដឹងថា ការញ៉ាំទឹកផ្លែឈើស្រស់ដែលសំបូរសារធាតុPolyphenolsដូចជាផ្លែប៉េស អាចកាត់បន្ថយកត្តាហានិភ័យនៃជំងឺសរសៃឈាមបេះដូងបានយ៉ាងស័ក្ដិសិទ្ធិ។

៥. ជួយដល់ប្រព័ន្ធរំលាយអាហារ
ជាតិសរសៃនៅក្នុងផ្លែប៉េស អាចជួយគ្រប់គ្រង និងធ្វើឲ្យប្រព័ន្ធរំលាយអាហាររបស់យើងប្រសើរឡើង។ លើសពីនេះ វាក៏ដើរតួនាទីជាថ្នាំបញ្ចុះធម្មជាតិ ដែលល្អបំផុតក្នុងការសម្អាតតម្រងនោម និងប្លោកនោមរបស់យើងដូចគ្នា៕
ចុចអាន៖អត្ថប្រយោជន៍ជាច្រើនដែលមនុស្សទទួលបាន នៅពេលបរិភោគដំណាំហូបផ្លែតាមរដូវកាលមិនប្រើគីមី
ចុចអាន៖ការពិត ១០ យ៉ាង ពីផ្លែឈើបរទេសមួយនេះ ដែលល្បីថា មានប្រយោជន៍ច្រើនដល់រាងកាយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


