សុខភាព
ដោះស្រាយការសង្ស័យ ចំពោះអ្នកមានអាឡ័កស៊ីនឹងស៊ុត តើអាចចាក់វ៉ាក់សាំង ផ្តាសាយបានឬអត់?
ប្រសិនបើអ្នកមានអាឡ័កស៊ីទៅនឹងស៊ុត តើអាចចាក់វ៉ាក់សាំងការពារជំងឺផ្តាសាយ ដែលមានប្រូតេអ៊ីននៅក្នុងស៊ុតបានឬអត់?

បច្ចុប្បន្នប្រជាជនអាស៊ីត្រូវបានគេរកឃើញថា មានអាឡ័កស៊ីជាមួយនឹងអាហារ។ បូករួមពីកត្តាហ្សែន និងបរិស្ថាន ជាពិសេសអាអាឡ័កស៊ីជាមួយអាហារ ដោយមានទឹកដោះគោ ស៊ុត និងម្សៅស្រូវសាលីជាដើម។ អាឡ័កស៊ីជាមួយស៊ុត ត្រូវបានគេរាយការណ៍ថាមានការកើនឡើង ១,៣ភាគរយ ចំពោះកុមារ និង ០,២ភាគរយ ចំពោះមនុស្សពេញវ័យ។
សម្រាប់អ្នកដែលឆ្ងល់ថា តើពួកគេមានអាឡ័កស៊ីទៅនឹងស៊ុតឬក៏អត់នោះ លោកវេជ្ជបណ្ឌិត Sirirak Kanchanateerapong គ្រូពេទ្យកុមារឯកទេសអាឡ័កស៊ី និងប្រព័ន្ធភាពស៊ាំ នៅមន្ទីរពេទ្យ Nawavej បានឆ្លើយនៅក្នុងបញ្ហានេះថា ការធ្វើតេស្តថា តើអ្នកជំងឺម្នាក់នោះមានអាឡ័កស៊ីទៅនឹងស៊ុតឬអត់ ដោយផ្អែកលើប្រវត្តិនៃការទទួលទានស៊ុត ការធ្វើតេស្តស្បែក ឬការធ្វើតេស្តឈាមសម្រាប់ IgE ជាក់លាក់ ចំពោះការធ្វើតេស្តស៊ុត (តេស្តសាកល្បងផ្ទាល់មាត់) ។
អាឡ័កស៊ីជាមួយនឹងស៊ុត អាចចាក់វ៉ាក់សាំងផ្ដាសាយបានឬទេ?
អ្នកណាដែលមានប្រតិកម្មជាមួយស៊ុត មិនថាក្មេងឬចាស់ អាចទទួលថ្នាំបង្ការជំងឺគ្រុនផ្ដាសាយ តាមអាយុនៃឆ្នាំដោយសុវត្ថិភាព។ ដោយសារអ្នកដែលមានប្រវត្តិអាឡ័កស៊ីស៊ុត អាចមានរោគសញ្ញាស្រួចស្រាវ លើសពីជំងឺទឹកនោមប្រៃ (ឧទាហរណ៍ជំងឺឈឺទ្រូង, ពិបាកដកដង្ហើម, រោគសញ្ញាសំខាន់ខុសពីធម្មតា, ក្អួតចង្អោរធ្ងន់ធ្ងរ) គឺជារោគសញ្ញាដែលត្រូវការការអង្កេតយូរជាងធម្មតា (ច្រើនជាង ៣០ នាទីដោយគ្រូពេទ្យជំនាញ) ។
វ៉ាក់សាំងការពារជំងឺគ្រុនផ្តាសាយបច្ចុប្បន្ន មិនថាវាជាការចាក់ថ្នាំ ឬបាញ់តាមច្រមុះទេ វាមានផ្ទុកនូវប្រូតេអ៊ីនស៊ុត ovalbumin ចំនួនតិចតួច។ មានតែ ១.៣១ ក្នុងចំណោម ១ លានដូសនៃការឆក់អាណាហ្វីឡាក់ទិច ត្រូវបានរាយការណ៍បន្ទាប់ពីការចាក់វ៉ាក់សាំង។

ប៉ុន្តែចំពោះអ្នកដែលមានប្រវត្តិប្រតិកម្មអាឡ័កស៊ីធ្ងន់ធ្ងរ ចំពោះវ៉ាក់សាំងផ្ដាសាយ ឬប្រសិនបើមានការចង្អុលបង្ហាញអំពីអាឡ័កស៊ីចំពោះសមាសធាតុនៃវ៉ាក់សាំង វាត្រូវបានហាមឃាត់ចំពោះការចាក់វ៉ាក់សាំងបន្ទាប់៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖រោគសញ្ញា ៤ ប្រភេទគួរតាមដានឲ្យម៉ត់ចត់ ចៀសវាងនាំធ្ងន់នៅសម័យ Delta រាតត្បាត
ចុចអាន៖អ្នកជំនាញថា ការពាក់ម៉ាសអាចកាត់បន្ថយហានិភ័យប្រតិកម្មអាឡ័កស៊ីធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


