សុខភាព
ម៉ាក់ៗត្រូវនិយាយម៉េចខ្លះ ឲ្យកូនស្រីដឹងពីរឿងមករដូវដំបូង?
ជាទូទៅ ក្មេងស្រីភាគច្រើននឹងចាប់ផ្ដើមមានរដូវជាលើកដំបូងនៅអាយុ១២ឆ្នាំ ប៉ុន្តែមានក្មេងស្រីមួយចំនួនអាចមករដូវលឿនជាងនេះ ឬយូរជាងនេះ ដោយអាស្រ័យទៅលើលក្ខខណ្ឌសុខភាពរបស់ពួកគេ។ យ៉ាងណាមិញ តើម៉ាក់ៗគួរនិយាយអ្វីខ្លះប្រាប់កូន ដែលទាក់ទងអំពីការមករដូវដំបូង ?
១. ពេលវេលាត្រូវនិយាយអំពីរឿងមករដូវ
ជាក់ស្ដែង ក្មេងស្រីមានការអៀនខ្មាសច្រើន ដូច្នេះហើយម៉ាក់ៗត្រូវស្វែងរកពេលវេលាដ៏ល្អបំផុតក្នុងការប្រាប់កូនអំពីរឿងនេះ ដើម្បីឲ្យពួកគេបានត្រៀមខ្លួនជាមុនចំពោះការមករដូវដំបូង ចៀសវាងមានការតក់ស្លុត ឬភិតភ័យ។
អ្នកជំនាញបានណែនាំថា ម៉ាក់ៗគួរចាប់ផ្ដើមការសន្ទនាសាមញ្ញធម្មតា ជាជាងការពិភាក្សាលក្ខណៈប្រៀនប្រដៅ។ ការដែលម៉ាក់ៗប្រាប់ឲ្យកូនស្រីដោយត្រង់ៗអំពីរឿងមករដូវប្រចាំខែ អាចនឹងធ្វើឲ្យពួកគេមានអារម្មណ៍តានតឹងខ្លាំង។ ដូចនេះ យើងគប្បីប្រាប់ពួកគេបន្តិចម្ដងៗអំពីព័ត៌មានចាំបាច់ នៅពេលដែលមានឱកាស។ នៅពេលដែលពួកគេចាប់ផ្ដើមមានរដូវដំបូង ម៉ាក់ៗអាចធ្វើការពន្យល់លម្អិតអំពីរឿងរ៉ាវជាក់លាក់មួយចំនួនដូចជា ការតាមដានរយៈពេល និងរោគសញ្ញាមុនពេលមានរដូវ(PMS) ជាដើម។
២. ប្រាប់អំពីព័ត៌មានមូលដ្ឋានជាមុន
មុនពេលដែលកូនស្រីយើងមករដូវជាលើកដំបូង យើងអាចពិភាក្សាអំពីចំណេះដឹងមូលដ្ឋានមួយចំនួន នៅពេលមានឱកាសល្អ។ ឧទាហរណ៍ បើឃើញមានការផ្សព្វផ្សាយពាណិជ្ជកម្មអំពីសំឡីអនាម័យយើងអាចចាប់ផ្ដើមនិយាយធម្មតាអំពីការមករដូវជាមួយកូន។
តើក្មេងស្រីអាចដឹងដោយរបៀបណា នៅពេលចាប់ផ្ដើមមានរដូវដំបូង?
ម៉ាក់ៗគួរប្រាប់កូនថា ពួកគេអាចមករដូវដំបូង បន្ទាប់ពីពួកគេដុះរោមក្លៀក និងរោមប្រដាប់ភេទ។ បន្ថែមពីនេះ ការមករដូវដំបូងអាចចាប់ផ្ដើមរយៈពេល២ឆ្នាំ បន្ទាប់ពីសុដន់ពួកគេចាប់ផ្ដើមឡើងធំ។
តើវាមានការឈឺចាប់ទេ?
យើងអាចប្រាប់កូនស្រីថា វាមានការឈឺចាប់ខ្លះៗនៅពេលមករដូវ។ ប៉ុន្តែ បញ្ហានេះយើងអាចដោះស្រាយបានដោយការស្អំទឹកក្ដៅ ឬលេបថ្នាំបំបាត់ការឈឺចាប់។ ចំពោះការធ្លាក់ឈាមតិចៗមុនមករដូវដែលមានការឈឺចាប់ខ្លាំង គឺមិនមែនជារឿងធម្មតានោះទេ ដូច្នេះហើយកូនស្រីត្រូវតែប្រាប់ដល់យើងភ្លាមៗ បើសិនជាមានបញ្ហានេះកើតឡើង។
តើពួកគេនឹងបាត់បង់ឈាមប៉ុន្មាន?
ជាមួយគ្នានេះដែរ ម៉ាក់ៗគួរលួងលោមកូនៗ ដោយនិយាយថា ទោះបីជាការធ្លាក់ឈាមមើលទៅដូចជាច្រើនយ៉ាងណាក្តី ប៉ុន្តែជាទូទៅ ពួកគេបាត់បង់ឈាមប្រហែលជា៣ ទៅ៥មិល្លីលីត្រតែប៉ុណ្ណោះ។
តើការមករដូវមានរយៈពេលប៉ុន្មានថ្ងៃ?
ម៉ាក់ៗគួរពន្យល់ប្រាប់កូនថា កត្តានេះគឺអាស្រ័យទៅលើក្មេងស្រីម្នាក់ៗ ប៉ុន្តែវាអាចមានរយៈពេលប្រហែលជា៣ ទៅ៧ថ្ងៃ។
៣. ពន្យល់លម្អិតពាក់ព័ន្ធនឹងការមករដូវ
ក្រោយពីពន្យល់អំពីចំណុចមូលដ្ឋានរួច យើងអាចចាប់ផ្ដើមប្រាប់កូនអំពីរឿងរ៉ាវលម្អិតដែលពាក់ព័ន្ធនឹងការមករដូវដូចជាការតាមដានវដ្ដរដូវ ដែលវដ្តរដូវធម្មតា គឺមានរយៈពេល២៨ថ្ងៃ និងប្រាប់ពួកគេអំពីសញ្ញាមួយចំនួនដែលកើតឡើងមុនពេលមករដូវ ដូចជាហើមពោះ កើតមុន ចុកពោះ ឈឺដើមទ្រូង ហត់នឿយ ឬប្រែប្រួលអារម្មណ៍ជាដើម។
មួយវិញទៀត នៅអំឡុងពេលមករដូវ ក្មេងស្រីជំទង់នៅតែអាចបន្តសកម្មភាពកីឡា ឬលំហាត់ប្រាណរបស់ខ្លួនបានដូចធម្មតា ដោយពុំចាំបាច់ព្រួយបារម្ភឡើយ។ លើសពីនេះ ម៉ាក់ៗគួរប្រាប់កូនឲ្យចៀសវាងប្រើប្រាស់ផលិតផលលាងសម្អាតប្រដាប់ភេទ នៅអំឡុងពេលមករដូវ ពីព្រោះទ្វារមាសរបស់ស្រីៗយើង គឺជាសរីរាង្គដែលសម្អាតដោយខ្លួនឯង ហើយការប្រើប្រាស់ផលិតផលទាំងនោះ ជាពិសេសផលិតផលដែលមានសារធាតុគីមី គឺអាចបង្កគ្រោះថ្នាក់ដល់ស្រីៗយើងថែមទៀតផង៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ប៉ូលិសថៃ រកឃើញហើយ! មូលហេតុនាំឲ្យឆេះរថយន្តដឹកសិស្ស
-
ចរាចរណ៍២ ថ្ងៃ ago
រថយន្ដកាមរីឆ្លាមបើកធ្លាក់ប្រឡាយ ខណៈភ្លៀងខ្លាំងលិចផ្លូវ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងជះឥទ្ធិពលលើកម្ពុជាក្នុងពេលតែមួយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២តុលា
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យុវជន ៣ នាក់ បាត់បង់ជីវិតដោយសារលង់ទឹក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្នំមួយទៀតនៅវៀតណាម ប្រេះប្រវែង១០០ម៉ែត្រ បង្កការភ័យខ្លាច
-
ចរាចរណ៍១ សប្តាហ៍ ago
ឡិចស៊ីស 470 មួយគ្រឿង បោះពួយលឿនបែកកង់ជ្រុលបុកបង្គោលភ្លើងរលំ ០២ ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអាទិត្យផ្ទុះអណ្តាតភ្លើង ជះព្យុះកម្តៅមកផែនដីនៅចុងសប្តាហ៍នេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ខេត្តកែបទទួលបានភ្ញៀវទេសចរជិត៨ម៉ឺននាក់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ