សុខភាព
ពិភពលោកចាំបាច់ត្រូវចាក់វ៉ាក់សាំងដូសទី ៤ ដើម្បីទប់ អូមីក្រុង (មានវីដេអូ)
ប្រធានទីប្រឹក្សាផ្នែកវេជ្ជសាស្រ្តរបស់សេតវិមានលោក Antony Fauci បានណែនាំថា នៅសហរដ្ឋអាមេរិក និងលើពិភពលោកចាំបាច់ត្រូវចាក់វ៉ាក់សាំងដូសទី ៤ ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសបំប្លែងខ្លួនអូមីក្រុង ។

លោកវេជ្ជបណ្ឌិត Fauci បាននិយាយក្នុងសន្និសីទសារព័ត៌មានថា “ប្រហែលជាចាំបាច់សម្រាប់ការចាក់ដូសជំរុញមួយទៀត ក្នុងករណីនេះគឺជាដូសទី ៤ សម្រាប់អ្នកដែលទទួលវ៉ាក់សាំងប្រភេទ mRNA ប៉ុន្តែក៏ផ្អែកលើអាយុ ក៏ដូចជាលក្ខខណ្ឌសុខភាពមូលដ្ឋានផងដែរ” ។
ទីប្រឹក្សាវេជ្ជសាស្រ្តកំពូលរបស់ប្រធានាធិបតី ចូ បៃដិន រូបនេះបាននិយាយថា តម្រូវការចាក់ដូសទី ៤ កើតឡើង នៅពេលដែលមនុស្សកន្លះលាននាក់នៅជុំវិញពិភពលោកបានស្លាប់ ដោយសារជំងឺកូវីដ ១៩ ចាប់តាំងពីការលេចឡើងវីរុសបំប្លែងខ្លួនអូមីក្រុងក្នុងខែវិច្ឆិកា ។

ទន្ទឹមនោះ CDC ផ្តល់អនុសាសន៍ថា អ្នកដែលត្រូវបានចាក់វ៉ាក់សាំងគួរតែបន្តពាក់ម៉ាសនៅក្នុងទីតាំងបិទជិត និងនៅទីសាធារណៈ ប្រសិនបើអ្នកស្ថិតនៅក្នុងតំបន់ដែលមានការឆ្លងច្រើន ឬខ្ពស់” ។
ចំណែកអង្គការសុខភាពពិភពលោក (WHO) បាននិយាយថា មានមនុស្សប្រហែល ១០០,០០០ នាក់បានស្លាប់ ចាប់តាំងពីអូមីក្រុងត្រូវបានប្រកាសថាជា “វីរុសបំប្លែងខ្លួនគួរឲ្យព្រួយបារម្ភ” នៅក្នុងសហរដ្ឋអាមេរិក ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NDTV
ចុចអាន ៖ ឆ្លង កូវីដ តែ ៣ ថ្ងៃប៉ុណ្ណោះ មនុស្សចាស់មានហានិភ័យជំងឺដាច់សរសៃឈាម ខួរក្បាលខ្លាំងបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


