សុខភាព
៥ យ៉ាង ឪពុកម្ដាយត្រូវដឹងអំពីជំងឺរលាកថ្លើមកុមារ ដើម្បីប្រុងប្រយ័ត្នជាមុន
ករណីជំងឺរលាកថ្លើមដ៏អាថ៌កំបាំងចំពោះកុមារ បានផ្ទុះឡើងនៅជុំវិញពិភពលោកនាពេលថ្មីៗនេះ ដោយធ្វើឱ្យអ្នកជំនាញសុខភាព និងអាជ្ញាធរសុខាភិបាលមានការព្រួយបារម្ភជាខ្លាំង។ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC) បានរាយការណ៍កាលពីសប្តាហ៍មុនថា អាមេរិករកឃើញករណីនេះចំនួន ១០៩នាក់ ក្នុងរយៈពេលដ៏ខ្លី ខណៈករណីប្រហែល ៤៥០ ត្រូវបានរាយការណ៍នៅទូទាំងពិភពលោក។
ក្នុងនោះកុមារអាមរិកជាមធ្យមអាយុ ២ឆ្នាំបានរកឃើញមានករណីនៃជំងឺរលាកថ្លើមអាថ៌កំបាំង ដែលករណីស្លាប់មានចំនួន ៥នាក់ និង ១៤ភាគរយនៃអ្នកជំងឺ ត្រូវទទួលការវះកាត់ប្តូរថ្លើម។

ចំពោះស្ថានការណ៍ដែលចេះតែបន្តវិវឌ្ឍទៅមុខ ខាងក្រោមគឺជារឿង ៥យ៉ាងដែលឪពុកម្ដាយគ្រប់រូប គួរដឹងអំពីជំងឺរលាកថ្លើមកុមារប្រភេទថ្មីនេះ៖
១. រោគសញ្ញាទូទៅនៃជំងឺរលាកថ្លើមកុមារ
វេជ្ជបណ្ឌិត Rima Fawaz ជាគ្រូពេទ្យ និងជានាយកផ្នែកវេជ្ជសាស្ត្រផ្នែកជំងឺថ្លើមកុមារ និងការវះកាត់ប្តូរថ្លើមកុមារនៅសាលាវេជ្ជសាស្ត្រ Yale បានប្រាប់សារព័ត៌មាន The Hill ថា រោគសញ្ញាក្រោយកើតជំងឺ ស្បែកកុមារនឹងឡើងពណ៌លឿង និងរោគសញ្ញាផ្សេងទៀតមានដូចជា រាក ក្អួត ទឹកនោមខ្មៅស្រអាប់ ចំណែកឯលាមកឡើងពណ៌លឿងស្រាល។
២. អ្នកជំងឺភាគច្រើនអាចជាសះស្បើយពេញលេញមកវិញ
យោងតាមលោក Fawaz ក្នុងករណីភាគច្រើន ជំងឺរលាកថ្លើមដ៏អាថ៌កំបាំងនេះអាចជាសះស្បើយដោយឯកឯង ដោយមិនត្រូវការការព្យាបាលទេ។ ចំពោះក្មេងៗដែលគ្មានបញ្ហារ៉ាំរ៉ៃ ឬគ្មានជំងឺថ្លើមរ៉ាំរ៉ៃ អាចជាសះស្បើយពីជំងឺរលាកថ្លើម ហើយវិលមកសុខភាពដើមវិញ។ ក្នុងនោះអត្រាជាដាច់ស្រឡះ មានច្រើនជាង ៩០ភាគរយឯណោះ។
ទោះជាយ៉ាងណា លោក Fawaz បានកត់សម្គាល់ថា ក្នុងករណីអ្នកប្ដូរថ្លើម នឹងត្រូវប្រើថ្នាំប្រឆាំងមេរោគពេញមួយជីវិត ដូចករណីនៃការប្តូរសរីរាង្គផ្សេងទៀតដែរ។
៣. មិនទាន់មានរបាយការណ៍ច្បាស់ពីករណីកើនឡើងនៃជំងឺទេ
CDC អាមេរិក បានទទួលស្គាល់ថា ខ្លួនមិនទាន់ប្រាកដអំពីករណីថ្មីៗនៅឡើយទេ។ ការកើនឡើងនៃជំងឺរលាកថ្លើមអាថ៌កំបាំងនេះកំពុងតាមដាន ហើយស្ថាប័នកំពុងបន្តពង្រីកការធ្វើតេស្តដើម្បីរកករណីថ្មី។
៤. មិនទាន់មានការធានាទេថា ករណីថ្មីៗមិនពាក់ព័ន្ធនឹងជំងឺកូវីដ-១៩
ដោយសារតែកុមារដែលរងផលប៉ះពាល់ភាគច្រើនស្ថិតនៅវ័យក្រោម ៥ឆ្នាំ ពួកគេមិនមានសិទ្ធិទទួលថ្នាំបង្ការកូវីដ-១៩ នៅឡើយទេ។ ដូចច្នេះអ្នកជំនាញខ្លះថា វាអាចលទ្ធផលនៃផលប៉ះពាល់ដែលមិនបានចាក់ថ្នាំបង្ការ។
ដោយឡែកអង្គការសុខភាពពិភពលោក (WHO) ដែលកំពុងគាំទ្រការស៊ើបអង្កេតលើករណីជំងឺរលាកថ្លើមជុំវិញពិភពលោក បានឱ្យដឹងថា អ្នកជំងឺភាគច្រើនបានរកឃើញលើកុមារដែលមានអាយុចន្លោះពី ១ខែ ដល់អាយុ ១៦ឆ្នាំ។
យោងតាម CDC កុមារភាគច្រើនដែលកើតជំងឺរលាកថ្លើម ពុំមានប្រវត្តិធ្លាប់ឆ្លងមេរោគកូវីដ-១៩នោះទេ ដូច្នេះករណីទាំងនេះ មិនគួរទាក់ទងនឹងវីរុសកូវីដឡើយ។
៥. យ៉ាងហោចមានប្រទេសចំនួន ២០ កំពុងរាយការណ៍ករណីជំងឺរលាកថ្លើមអាថ៌កំបាំង
យោងតាមអង្គការសុខភាពពិភពលោក យ៉ាងហោចណាស់មានប្រទេសចំនួន ២០ហើយ ដែលបានរាយការណ៍ពីករណីនៃជំងឺរលាកថ្លើមកុមារ ហើយករណីស្ទើរតែទាំងអស់ បានរកឃើញនៅអាមេរិកខាងជើង និងអឺរ៉ុប។ ក្នុងនោះមាន ចក្រភព អេស្ប៉ាញ អ៊ីស្រាអែល សហរដ្ឋអាមេរិក ដាណឺម៉ាក អៀរឡង់ ហូឡង់ អ៊ីតាលី ន័រវេស បារាំង រូម៉ានី និងបែលហ្ស៊ិកជាដើម៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ yahoo
ចុចអាន៖ ករណីជំងឺរលាកថ្លើមកុមារដ៏អាថ៌កំបាំង កើនឡើងច្រើនទៅៗ ទូទាំងពិភពលោក
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


