សុខភាព
WHO កំពុងរកឈ្មោះថ្មី ដាក់ឲ្យជំងឺអុតស្វា
អង្គការសុខភាពពិភពលោក (WHO) និយាយថា ខ្លួនកំពុងធ្វើការជាមួយក្រុមអ្នកជំនាញ ដើម្បីបង្កើតឈ្មោះថ្មីសម្រាប់ជំងឺអុតស្វា (Monkeypox)។
រឿងនេះកើតឡើងបន្ទាប់ពីអ្នកវិទ្យាសាស្ត្រជាង ៣០ នាក់បានសរសេរកាលពីសប្តាហ៍មុន អំពី តម្រូវការជាបន្ទាន់សម្រាប់ឈ្មោះមិនរើសអើង សម្រាប់មេរោគ និងជំងឺដែលវាបង្កឡើង។
ពួកគេនិយាយថា ការបន្តសំដៅទៅលើមេរោគនេះថាជា ជនជាតិអាហ្រ្វិកគឺមានភាពមិនត្រឹមត្រូវ និងរើសអើង។
គួរបញ្ជាក់ថា ករណីជំងឺអុតស្វាចំនួន ១៦០០ ត្រូវបានកត់ត្រាទូទាំងពិភពលោក ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
ថ្វីបើការស្លាប់មនុស្សចំនួន៧២នាក់ ត្រូវបានគេរាយការណ៍នៅក្នុងប្រទេសអាហ្វ្រិកក៏ដោយ ប៉ុន្តែគេមិនឃើញមាននរណាម្នាក់បាត់បង់ជីវិត នៅក្នុងប្រទេសចំនួន ៣២ ដែលរងផលប៉ះពាល់ថ្មីដោយសារជំងឺនេះនោះទេ។
អង្គការសុខភាពពិភពលោកនិយាយថា ខ្លួននឹងបើកកិច្ចប្រជុំបន្ទាន់មួយនៅសប្តាហ៍ក្រោយដើម្បីកំណត់ថាតើត្រូវចាត់ថ្នាក់ការផ្ទុះជំងឺនេះ ជាគ្រាអាសន្នសុខភាពសាធារណៈអន្តរជាតិដែរឬក៏អត់។
ជំងឺផ្សេងទៀត ដែលធ្លាប់កើតមានដូចនេះនាពេលកន្លងមកគឺ ជំងឺផ្ដាសាយជ្រូក គ្រុនស្វិតដៃជើង អ៊ីបូឡា ហ្ស៊ីកា និងកូវីដ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ប្រទេសដំបូងគេលើលោក តម្រូវឲ្យធ្វើចត្តាឡីស័កជាកំហិត ចំពោះអ្នកកើតជំងឺ អុតស្វា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


