សុខភាព
បុគ្គល៣រូបនេះ កំពុងល្បីឈ្មោះតាមរយៈការនិយាយលើកទឹកចិត្តយុវជនលើបណ្តាញសង្គម
នៅក្នុងសង្គមកម្ពុជានាពេលបច្ចុប្បន្ននេះ បញ្ហាយុវជនបាក់ទឹកចិត្ត មិនជឿជាក់លើខ្លួនឯង គ្មានក្តីស្រមៃ គ្មានគោលដៅជីវិត នៅតែកំពុងកើតមានច្រើននៅឡើយ។ បញ្ហានេះ គឺជាការទទួលខុសត្រូវរួមរបស់ក្រុមគ្រួសារ អាណាព្យាបាល សាលារៀន ក៏ដូចជាស្ថាប័នពាក់ព័ន្ធផ្សេងទៀត។ ប៉ុន្តែ ស្របពេលគ្នានេះ ក៏មាននូវបុគ្គលមួយចំនួនបានចំណាយពេលវេលារបស់ខ្លួន ដើម្បីធ្វើមាតិកាផ្សេងៗក្នុងន័យអប់រំ និងលើកទឹកចិត្តដល់ក្រុមយុវជននៅលើបណ្តាញសង្គម។ នៅថ្ងៃនេះ «កម្ពុជាថ្មី» សូមណែនាំលោកអ្នកនាងឲ្យស្គាល់បុគ្គល៣រូបកំពុងល្បីឈ្មោះលើការធ្វើមាតិកាអប់រំ និងលើកទឹកចិត្តយុវជនតាមបណ្តាញសង្គម៖

ទី១ អ្នកនាង ឆរដ្ឋ ឆឡេតា
អ្នកនាង គឺជាអ្នកបង្កើតទំព័រហ្វេសបុក “ចង់ដឹង ចង់ឮ” តាំងពីឆ្នាំ២០២១មក។ ទំព័រនេះ ត្រូវបានបង្កើតឡើង ដើម្បីបង្កើតឱ្យមានកិច្ចពិភាក្សានានាទាក់ទងជាមួយនឹងសុខភាពផ្លូវចិត្ត បញ្ហាប្រឈមស្រ្តី សមាគមន៍អ្នកស្រឡាញ់ភេទដូចគ្នា បញ្ហាជនជាតិភាគតិច វប្បធម៌ សង្គម និងចែករំលែកពីបទពិសោធផ្ទាល់ខ្លួនដែលអ្នកនាងបានជួបប្រទះជាដើម។


កម្មវិធីនានានៅក្នុងទំព័រនេះ ក៏មានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសដែលមានបទពិសោធជីវិតល្អៗ ហើយខ្លះទៀតគឺជាជនរងគ្រោះដែលសង្គមរើសអើងជាដើម។ ពួកគេបានចែករំលែកបទពិសោធន៍ និងបានផ្តល់កម្លាំងចិត្ត លួងលោម ដើម្បីឱ្យសាធារណជនមានសុវត្ថិភាពផ្លូវចិត្ត គ្មានសម្ពាធនៅក្នុងជីវិត និងមានគំនិតសុទិដ្ឋនិយមជាប់ជានិច្ច។ កិច្ចពិភាក្សានានា បានធ្វើជាវីដេអូបង្ហោះនៅលើបណ្តាញសង្គមជាច្រើន ដូចជា ហ្វេសបុក តិកតុ និងយូធូប ជាដើម។
ទី២ កញ្ញា សេង ហ្គេកលី
កញ្ញា សេង ហ្គេកលី គឺជាមនុស្សម្នាក់ដែលមិនសូវចេះនិយាយច្រើន ធ្លាប់បាក់ទឹកចិត្ត មិនមានភាពជឿជាក់លើខ្លួនឯង និងខ្លាចគេច្រើន ប៉ុន្តែការចាប់ផ្តើមអានសៀវភៅ ធ្វើឱ្យកញ្ញាមានគំនិតច្រើនក្នុងការនិយាយស្តី អាចរកខ្លួនឯងឃើញ និងស្គាល់ពីចំណុចខ្លាំង និងចំណុចខ្សោយរបស់ខ្លួន។ តាមរយៈការអានសៀវភៅច្រើននេះ ធ្វើឱ្យកញ្ញាមានការអភិវឌ្ឍក្នុងជីវិត ហើយកញ្ញា ក៏ចាប់ផ្តើមសរសេរសៀវភៅដែលលើកទឹកចិត្តដល់មនុស្សគ្រប់រូបមិនថាស្ថិតក្នុងកាលៈទេសៈណាឡើយ។

ក្រៅពីពូកែខាងអាន និងនិពន្ធសៀវភៅ កញ្ញា សេង ហ្គេកលី ក៏ជាវាគ្មិនកិត្តិយសក្នុងកម្មវិធីនិយាយជាសាធារណៈជាច្រើន ដែលកញ្ញាបានចែករំលែកបទពិសោធន៍ គន្លឹះសម្រាប់រៀបចំជីវិតរបស់ខ្លួន ហើយក៏ជាមានការលើកទឹកចិត្តយ៉ាងច្រើន។

កញ្ញា សេង ហ្គេកលី ក៏មានបង្កើតជាមាតិកាវីដេអូផ្សេងៗដែលនិយាយពីជំងឺបាក់ទឹកចិត្ត បញ្ហាផ្សេងៗដែលជួបប្រទះ និងដំណោះស្រាយចំពោះបញ្ហាទាំងនោះ។ សម្រាប់សៀវភៅដែលកញ្ញាធ្លាប់បាននិពន្ធមានដូចជា សៀវភៅកូនសិស្សជីវិត ដែលមានរហូតដល់៣វគ្គ សៀវភៅរឿងតូចមួយ ដែលសុទ្ធតែជាសៀវភៅផ្តល់នូវការទូន្មានល្អៗ និងលើកទឹកចិត្តសម្រាប់យុវជនកម្ពុជា។ យ៉ាណាមិញ សៀវភៅដែលយុវតីរូបនេះបាននិពន្ធ ក៏ទទួលបានការទិញពីប្រជាជនច្រើនផងដែរ។
ទី៣ លោក អ៊ុង ប៉េងអាន
លោក អ៊ុង ប៉េងអាន គឺជាស្ថាបនិកទំព័រហ្វេសបុក “គិតជាមួយប៉េងអាន Think With PingAnn” ដែលជាទំព័រមួយដែលមានអ្នកស្គាល់ និងគាំទ្រ ព្រមទាំងទទួលបានការចាប់អារម្មណ៏យ៉ាងច្រើនពីសំណាក់យុវវ័យកម្ពុជាតែម្តង។ លោក អ៊ុង ប៉េងអាន ក៏ជាមនុស្សម្នាក់ដែលចូលចិត្តអានសៀវភៅ និងចូលរួមសកម្មភាពសង្គមច្រើន។

មិនខុសពីយុវតី សេង ហ្គេកលីឡើយ លោក ប៉េងអាន តែងតែមើលពិភពលោកក្នុងផ្លូវវិជ្ជមាន និងមានក្តីស្រមៃតាំងពីកុមារភាព។ លោកយល់ថា ការអានសៀវភៅជំរុញឱ្យរូបលោកមើលឃើញពិភពលោកបានធំ និងឃើញជ្រុងជាច្រើននៃការគិតបានទូលំទូលាយជាងមុន។ លោកតែងតែចូលរួមក្នុងសិក្ខាសាលាផ្សេងៗ ធ្វើជាវាគ្មិនកិត្តយសនៅក្នុងវេទិកានានា ព្រមទាំងបានបង្កើតជាវីដេអូដែលសុទ្ធតែជាការអប់រំល្អៗសម្រាប់យុវជនផងដែរ។

ចំណែក ទំព័រហ្វេសបុកដែលលោក អ៊ុង ប៉េងអាន បង្កើតមកជាច្រើនឆ្នាំមកហើយនោះ មានមាតិកាចម្រុះជាច្រើន ក្នុងនោះ ក៏មាននិយាយសុខភាព ជំងឺបាក់ទឹកចិត្ត កម្លាំងចិត្ត ការគ្រប់គ្រងហិរញ្ញវត្ថុប្រចាំថ្ងៃរបស់ខ្លួន និងចំណេះដឹងទូទៅផ្សេងទៀត៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


